OPPO R17 Pro បំពាក់​​​កាមេរ៉ា ៣ គ្រាប់​ នឹង​មាន​លក់​នៅ​អាស៊ីអាគ្នេយ៍​ខែ​វិច្ឆិកា​នេះ

  • 2018-11-20 02:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចាប់​​ពី​ខែ​វិច្ឆិកា​នេះ​ត​ទៅ​ Oppo R17 Pro នឹង​ត្រូវ​បញ្ចេញ​លក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​នេះ​ជា​លើក​ដំបូង​សម្រាប់ OPPO ដែល​ធ្វើ​ការ​ដាក់​សម្ពោធ​នូវ​ម៉ូដែល​ត្រកូល R របស់​ខ្លួន​នៅ​ក្រៅ​តំបន់។ ​

R17 Pro មាន​បំពាក់​ដោយ​បន្ទះ​ឈីប​ Snapdragon 710 ដែល​បង្ហាញ​នូវ​ភាព​ល្អ​ឥត​ខ្ចោះ​ទាក់​ទិន​នឹង​មុខងារ AI កាមេរ៉ា កម្រិត​បង្ហាញ ការ​ភ្ជាប់​អ៊ីនធឺណិត​ និង​ថ្ម​ទូរស័ព្ទ ដើម្បី​ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​អាច​រីករាយ​ជា​មួយ​នឹង​ស្មាត​ហ្វូន Android កម្រិត​ខ្ពស់​មួយ​នេះ។

បន្ទះ​ឈីប​ Snapdragon 710 មាន​ចំណុច​ពិសេស​ដូច​ជា ៖

  • ធ្វើ​ការ​បាន​យ៉ាង​ល្អ​នៅ​កន្លែង​ដែល​មាន​ពន្លឺ​ខ្សោយ ​អាច​កាត់​បន្ថយ​គ្រាប់ noise បាន​យ៉ាង​ល្អ និង​ធ្វើ​ការ focus លើ​រូបភាព​បាន​យ៉ាង​ឆាប់​រហ័ស។

  • អាច​ធ្វើ​ការ​ពង្រីក​ឬ​បង្រួម​រូប​បាន​ល្អ​ដោយ​មិន​ធ្លាក់​ចុះ​គុណភាព​ និង​អាច​ឱ្យ​​ប្រើប្រាស់​​មុខងារ​ Real time Bokeh (ការថតព្រាលផ្ទៃខាងក្រោយ) បាន​យ៉ាង​ងាយ​ស្រួល​ផងដែរ។

  • អ៊ីនធឺណិត​​មាន​ល្បឿន​លឿន ​កម្រិត​ LTE ជា​មួយ​នឹង​ល្បឿន​ download រហូត​ដល់ 800 Mbps និង​ល្បឿន​ upload ​ដល់ 150 Mbps និង​ការ​រួម​បញ្ចូល​នូវ X15 LTE modem នៅ​ក្នុង Snapdragon 710។
  • ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល សម្រាប់​ទាំង​ការ​លេង​ហ្គេម និង​ការ​បើក​វីដេអូ 4K HDR រហូត​ដល់​ទៅ ៤០%​ ក៏​ដូច​ជា​ជួយ​កាត់​បន្ថយ​នូវ​ការ​ប្រើប្រាស់​ថាមពល​រហូត​ដល់​ ២០%​ នៅ​ពេល​​ចាក់​វីដេអូ បើ​ប្រៀបធៀប​ជាមួយ Snapdragon 660។
  • ធៀប​នឹង​ Snapdragon 660 ​ឃើញ​ថា Snapdragon 710 មាន​ CPU ល្បឿន​លឿន​ជាង​ រហូតដល់ ២០%, GPU រហូតដល់ ៣៥% , ល្បឿន App រហូតដល់ ១៥% ហើយ​មុខងារ AI ជួយ​កាត់​បន្ថយ​នូវ​ការ​ប្រើប្រាស់​ថាមពល​សរុប​រហូត​ដល់​ទៅ ៣០%។
Snapdragon 710 ប្រៀបធៀបជាមួយនឹង Snapdragon 660

យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ International Data Corporation (IDC), OPPO បច្ចុប្បន្ន​ជាប់ចំណាត់​ថ្នាក់​លេខ ២ នៅ​អា​ស៊ីអាគ្នេយ៍ ក្នុង​ការ​នាំ​ចេញ​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ។ រួម​ជា​មួយ​ Snapdragon 710 ដ៏​មាន​អនុភាព​នេះ​ R17 Pro ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ថែម​ភាព​ជោគជ័យ​ទៅ​លើ​ប្រជាប្រិយភាព​របស់​ OPPO នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍៕

អត្ថបទ៖ សុខហេង