Facebook បរិច្ចាគ ៥,៨ លាន​ដុល្លារ បណ្ដុះបណ្ដាល​អ្នកកាសែត​​អង់គ្លេស

  • 2018-11-20 02:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Facebook នឹង​បរិច្ចាគ ៥,៨ លាន​ដុល្លារ​អាមេរិក បណ្ដុះបណ្ដាល ​អ្នក​កាសែត​​​ក្នុង​ស្រុក​របស់​អង់គ្លេស ដើម្បី​​ជួយ​ដល់​សហគមន៍មួយ​នេះ ដែល​បាត់​បង់​អ្នក​យក​ព័ត៌មាន និង​កាសែត​បោះពុម្ព ក្រោយ​​​​រក​ចំណូល​បាន​តិចតួច ខណៈ​អ្នកអាន​ បាន​ងាក​​ចេញ​​ទៅចិត្តលើ​ព័ត៌មាន​អនឡាញ និង​បណ្ដាញ​សង្គម។

ក្រុមហ៊ុន​អាមេរិក Facebook បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ ខ្លួន​ដឹង​ថាមនុស្ស​ទទួល​បាន​ព័ត៌មាន រួច​យក​មក​​ចែកចាយ​ លើ​បណ្ដាញ​សង្គម​​រាល់​ថ្ងៃ ក៏​ដោយសារ​ស្ថាប័ន​ព័ត៌មាន​បោះពុម្ព​ក្នុង​ស្រុកដែរ ដូច្នេះ​ហើយ​​ខ្លួនចង់​គាំទ្រ​ដល់​ កាសែត​បោះពុម្ព​ផ្សាយ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន។

តាមការឱ្យដឹង អ្នក​យក​ព័ត៌មាន​ថ្មី​ប្រហែល ៨០ នាក់ ក្នុង​គម្រោង​រយៈពេល​២​ឆ្នាំ​របស់ Facebookនេះ នឹង​ត្រូវ​បាន​ជ្រើសរើស ដោយ​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក ​រួម​មានកាសែត Newsquest, JPIMedia, Reach, Archant និង the Midland News Association ​ក្រោយ​ការ​​ត្រួតពិនិត្យ​របស់ ក្រុម​ប្រឹក្សា​ជាតិ​ សម្រាប់​ការ​បណ្ដុះបណ្ដាល​អ្នកសារព័ត៌មាន ហៅ​កាត់​ថា ​NCTJ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ