​នេះ​តម្លៃស្មាតហ្វូន Gamer មួយ​ទៀត​ RAM ៨ GB លក់នៅ​ទីផ្សារ​ក្នុង​ស្រុក!

  • 2018-11-19 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Gamer មួយ​ម៉ូឌែល​ទៀត​របស់​ក្រុមហ៊ុន Xiaomi គឺ Black Shark 2 ឬ Black Shark Helo ត្រូវ​បាន​ប្រទះ​ឃើញ​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​ហើយ កាល​ពី​ពេល​ថ្មីៗ​នេះ។

ចំពោះ​លក្ខណៈ​សម្បត្តិ​វិញ Black Shark Helo ក៏​មាន​បំពាក់​នូវ​​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ Dual Pipe Liquid-Cooling ដែល​អាច​ជួយ​បញ្ចុះ​កម្ដៅ​ពេល​លេង​ហ្គេម​ធំៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ លើ​ស្មាតហ្វូន​នេះ​ក៏​មាន​ប៊ូតុង​ Shark Space ដោយ​ពេល​ដំណើរ​ការ​ទៅ​ ជួយ​បង្កើន​​ល្បឿន​ដល់​ការ​លេង​ហ្គេម។

ដូច​ស្មាតហ្វូន​កំពូល​ដទៃ​ទៀត​ដែរ​ Black Shark Helo គឺ​មាន​បំពាក់​ដោយ​បន្ទះ​ឈីប​ Snapdragon 845 និង​មាន​ជម្រើស RAM/​អង្គ​ផ្ទុក​ទិន្នន័យ ចំនួន​បី​ប្រភេទ​ខុសៗ​គ្នា។

តាម​ប្រភព​ពី​ហាង​លក់​ទូរសព្ទ​ធំ​មួយ​ក្នុង​ក្រុង​ភ្នំពេញ សុខ លី បាន​ឲ្យ​ដឹង​ថា ស្មាតហ្វូន Gamer កម្លាំង​ខ្លាំង​លេង​ហ្គេម​មិន​ចេះ​ទាក់​នេះ មាន​ជម្រើស 8 RAM ​ម៉េម៉ូរី 128GB តំលៃ ៦០៩ ដុល្លារ។

Black Shark Helo បំពាក់​អេក្រង់​ AMOLED ទំហំ​ ៦ អ៊ីញ​ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​​ Full HD កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​​កម្រិត ២០ MP + ១២ MP កាមេរ៉ា​មុខ​កម្រិត ២០ MP ​ថ្ម​ទំហំ ៤០០០ mAh អាច​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ មាន​រន្ធ​បំពង​សំឡេង​បែប​ស្តេរ៉េអូ៕

អត្ថបទ៖ រក្សា