PocoPhone F1 តម្លៃ​ថ្មី និង​មួយ​ទឹក​ដាក់​លក់​តាម​ហាង​ព្រឹក​នេះ

  • 2018-11-14 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Poco F1 ទូរសព្ទ​មាន​ល្បឿន​លឿន និង​ទទួល​បាន​ពិន្ទុក​ខ្ពស់​ក្នុង​ការ​ធ្វើ​តេស្ត​ផ្ទាល់​លើ​កម្មវិធី AnTuTu ទទួល​បាន​ពិន្ទុ​ច្រើន​ជាង ២៩០ ០០០។

Poco F1 មាន​ជម្រើស ២ ពណ៌​គឺ ខៀវ និង​ខ្មៅ។ ទូរសព្ទ POCOPHONE F1 ឬ POCO F1 មាន​បំពាក់​មក​ជាមួយ អេក្រង់ ៦,១៨ អ៊ីញ LCD កម្រិត ២ ២៤៦ x ១ ០៨០ ភីកសែល មាត្រដ្ឋាន ១៨:៧,៩។ សម្រាប់​តម្លៃ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ពេល​បច្ចុប្បន្ន Poco F1 ថ្មី​និង​មួយ​ទឹក​ខុស​គ្នា​ប្រមាណ​ជា ៥០ ទៅ ៦០ ដុល្លារ។

តម្លៃ​ថ្មី

  • PocoPhone F1 ទំហំ 64GB តម្លៃ ៣៣៩ ដុល្លារ
  • PocoPhone F1 ទំហំ 128GB តម្លៃ ៣៦៩ ដុល្លារ

តម្លៃ​មួយទឹក

  • PocoPhone F1 ទំហំ 64GB តម្លៃ​ខ្ទង់ ២៧០ ដុល្លារ
  • PocoPhone F1 ទំហំ 128GB តម្លៃ​ខ្ទង់ ៣១០ ដុល្លារ

ចំពោះ​សមត្ថភាព​កាមេរ៉ា​មុខទំហំ 20MP ​បច្ចេកវិទ្យា Super Pixel មាន Aperture f/2.0។ ឯ​កាមេរ៉ា​ភ្លោះ​ក្រោយ​មាន​ទំហំ 12+5MP មាន Aperture f/1.9 គាំទ្រ​ Dual Pixel Autofocus មាន Sensor ប្រភេទ SONY IMX363 (ដូច Xiaomi Mi 8 SE) មាន​ថាមពល​ថ្ម ៤ ០០០mAh ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន(Quick Charge 3.0) ប្រព័ន្ធ​ប្រតិបត្តិ: Android 8.1 (Oreo) អម​ផ្ទៃ MIUI 9.6។

ប្រើ​បន្ទះ​ឈីប: Qualcomm Snapdragon 845 ប្រើ CPU Octa-Core ល្បឿន ២,៨GHz មាន GPU Adreno 630 បំពាក់ RAM 6GB ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន 64GB និង 128GB៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

បញ្ជាក់៖ តម្លៃ​​អាច​ប្រែប្រួល​បន្តិច​បន្តួច​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃ​ទីផ្សារ​ក្នុង​ស្រុក។

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី