ថត​បាន​សកម្មភាព Ronaldo ដឹក​ដៃ​គូដណ្ដឹង​ដើរ​រក​ព្រះ​វិហារ​ដើម្បី​រៀបការ

  • 2018-11-20 02:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo និង Georgina Rodriguez បាន​​ដើរ​ចេញ​ពី​​ព្រះវិហារ​មួយ​កន្លែង​​ដែល​មាន​ទីតាំង​នៅ​ប្រទេស​អ៊ីតាលី ដើម្បី​​ស្វែង​រក​រៀបចំ​ពិធី​មង្គលការ​របស់​ពួក​គេ។

រូបថត​ជា​ច្រើន​សន្លឹក​បង្ហាញ​ពី​តារា​របស់​ក្លឹប Juventus​វ័យ​៣៣​ឆ្នាំ​កាន់​ដៃ​​នា Georgina វ័យ​២៤​​ឆ្នាំ​​ដែល​មាន​ពាក់​ចិញ្ចៀន​នៅ​ដៃ​នាង។ គូ​ស្នេហ៍​ទាំង​ពីរ​ដែល​ត្រូវ​​គេ​រាយការណ៍​ថា បាន​ភ្ជាប់​ពាក្យ​កាល​ពី​សប្ដាហ៍​មុន​បាន​ទៅ​មើល​ព្រះវិហារ​បុរាណ Church of Gran Madre di Dio ក្នុង​ទីក្រុង Turin។

ដើម្បី​រៀបចំ​​សម្រាប់​ថ្ងៃ​ពិសេស​របស់​ពួក​គេ ស្រី​ស្អាត​សញ្ជាតិ​អេស្ប៉ាញ Georgina ត្រូវ​បាន​គេ​ដឹង​ថា បាន​ទៅ​​ល​រ៉ូប​រៀបការ​​រួចរាល់​ហើយ។ បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​រស់​នៅ​ដូច​ជា​ប្ដី​ប្រពន្ធ​ទៅ​ហើយ និង​មាន​កូន​ស្រី​ម្នាក់​អាយុ​១​ឆ្នាំ​ឈ្មោះ Alana Martina៕ ​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី