យន្ដហោះទម្លាក់គ្រាប់បែកសាហាវបំផុតរបស់អាមេរិក ឆ្វែលសមុទ្រចិនខាងត្បូង

  • 2018-11-21 02:13:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្ដហោះ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក​ប្រភេទ B-52 ចំនួន​ពីរ​គ្រឿង បាន​ហោះ​ជិត​តំបន់​កំពុង​មាន​ជម្លោះ​នា​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​កង​កម្លាំង​អាកាស Pacific អាមេរិក​ឲ្យ​ដឹង​ថា "យន្ដហោះ​ទម្លាក់​គ្រាប់​បែក B-52 ចំនួន​ពីរ​គ្រឿង បាន​ហោះ​ចេញ​ពី​មូលដ្ឋាន​អាកាស Andersen ក្នុង​ទីក្រុង Guam ដើម្បី​ចូលរួម​បេសកកម្ម​សមយុទ្ធ​នៅ​តំបន់​ជុំវិញ​សមុទ្រ​ចិន​ខាង​ត្បូង។ បេសកកម្ម​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ជាមួយ​ច្បាប់​អន្ដរជាតិ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាមេរិក​ដើម្បី​ដោះស្រាយ និង​បើក​តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក​ឡើង​វិញ។"

គួរ​ឲ្យ​ដឹង​ថា យន្ដហោះ​ទម្លាក់​គ្រាប់​បែក B-52 ជា​ប្រភេទ​យន្ដហោះ​រយៈ​ចម្ងាយ​ឆ្ងាយ​រហូត​ដល់ ១៤ ០៨០ គីឡូម៉ែត្រ និង​បំពាក់​ដោយ​មីស៊ីល​បាញ់​លើ​អាកាស​រហូត​ដល់ ២០ និង​ប្រភេទ​គ្រាប់បែក​ទម្លាក់​ជា​ច្រើន​ទៀត៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី