​Amazon ទទួល​សិទ្ធ​ដាក់​លក់ iPhone, iPad Pro និងApple Watch ផ្ទាល់

  • 2018-11-22 04:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​២​សប្ដាហ៍​មុន ក្រុមហ៊ុន Amazon ដែល​ជា​ផ្សារ​អនឡាញ​ដ៏​ធំ​មួយ ​បាន​ប្រកាស​ពី​ដំណឹង​ល្អ​មួយ​គឺ រាល់​ផលិតផល​ទាំង​អស់​របស់ Apple បាន​ចាប់ផ្ដើម​​ដាក់​លក់​ដោយ​ផ្ទាល់​លើ​វិបសាយ Amazon។

​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា Apple បាន​ផ្ដល់​សិទ្ធ​ចែកចាយ​ផលិតផល (Authorized Reseller)​ដល់ Amazon ផ្លូវការ។

ដូច​នេះ អ្នក​ដែល​មាន​បំណង​ចង់​ទិញ អាច​ចូល​ទៅ​បញ្ជា​ទិញ​ដោយ​ផ្ទាល់​បាន មាន​ទាំង iPhone, iPad Pro , Apple Watch, iPads, Macs និង accessories ជា​ច្រើន​ទៀត ដោយ​មិន​បាច់​បារម្ភ​ទៀត​នោះ​ទេ ​រាល់​ផលិត​ផល​ទាំង​អស់​គឺ​មាន​ធានា​ច្បាស់​លាស់។

យ៉ាង​ណា​មិញ ចំពោះ​ឧបករណ៍ Home Pod smart speaker មិន​ឃើញ​មាន​លក់​ទេ ព្រោះ Amazon ​មាន​ឧបករណ៍​បំពង​សំឡេង Amazon's Echo មួយ​ដែល​ជា​ផលិតផល​លក់​ដាច់​ប្រជែង​នឹង​Apple ដែរ។

ឯ​ការ​ដឹក​ជញ្ជូន​ដាក់​ឲ្យ​អតិថិជន​គឺ​ដំណើរការ​ធម្មតា ប៉ុន្តែ​សម្រាប់​ថ្ងៃ​ចន្ទ និង​សុក្រ ដែល​ជា​ថ្ងៃ​លក់​ពិសេស(Black Friday-Cyber Monday) នឹង​ដឹក​ឲ្យ​មិន​គិត​ថ្លៃ​ចំនួន ២ ​ថ្ងៃ(អតិថិជន​នៅ​អាមេរិក) ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ ២៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

#ចូល​ទិញ​ឥវ៉ាន់ Apple លើ Amazonចុច​ទីនេះ

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា