សណ្ឋាគារលើកោះបាលី ហាមឃាត់មិនឲ្យប្រើស្មាតហ្វូន ព្រោះហេតុផលពិសេសមួយ

  • 2018-11-23 03:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារ និង​រមណីយដ្ឋាន​មួយ​ចំនួន ពឹង​ផ្អែក​លើ​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឲ្យ​មក​លេង​កម្សាន្ត។ ប៉ុន្តែ​សណ្ឋាគារ​មួយ​នៅ​លើ​កោះ​បាលី មាន​ឈ្មោះ​ថា Ayana Resort and Spa បាន​ហាម​ឃាត់​មិន​ឲ្យ​ភ្ញៀវ​ប្រើប្រាស់​ទូរសព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត​ឡើយ។

ចាប់​ពី​ម៉ោង ៩ព្រឹក ដល់ ៥ល្ងាច ជា​រៀងរាល់​ថ្ងៃ ភ្ញៀវ​ទាំង​អស់​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​យក​ទូរសព្ទ​ដៃ​ស្មាតហ្វូន ទៅ​ក្បែរ​តំបន់​ងូត​ទឹក​សមុទ្រ​ឡើយ។ ភ្ញៀវ​ដែល​មិន​ចង់​ទុក​ទូរសព្ទ​ដៃ​ចោល​នៅ​ក្នុង​បន្ទប់ អាច​ដាក់​វា​នៅ​ក្នុង​ទូ​ចាក់​សោ ខណៈ​ពួកគេ​ហែល​ទឹក​លេង​បាន។

ជាមួយ​គ្នា​នេះ​ដែរ ការ​ហាម​ឃាត់​មិនមែន​ត្រឹម​តែ​លើ​ស្មាតហ្វូន​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ឧបករណ៍​អេឡិចត្រូនិក​ដទៃ​ទៀត ដូចជា iPads, កាមេរ៉ា និង Tablet ក៏​ត្រូវ​បាន​ហាម​ឃាត់​ដែរ។

អ្នក​តំណាង​សណ្ឋាគារ​ខាង​លើ បាន​ប្រាប់​កាសែត CNN ថា «ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​បង្កើត​កន្លែង​ស្ងប់ស្ងាត់​មួយ ដែល​ភ្ញៀវ​របស់​យើង​អាច​សម្រាក​លំហែ​កាយ​ពិត​ប្រាកដ»។ មិន​តែ​ប៉ុណ្ណោះ​អ្នក​តំណាង​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ត្រូវ​បាន​ជំរុញ​ឲ្យ​ទុក​ចោល​ឧបករណ៍​ទាំង​នោះ រួច​ងាក​មក​សម្រាក​លំហែ​កាយ អាន​សៀវភៅ ឬ ដេក​ហាល​ថ្ងៃ ជំនួស​វិញ៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី