Jiang Jinfu វាយ​ដំ​អតីត​មិត្ត​ស្រី រហូត​ដល់​រលូត​កូន?

  • 2018-11-24 06:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​បែកបាក់​គ្នា​ ដោយ​ការ​ប្រើ​អំពើ​ហិង្សា​របស់​តារា​សម្ដែង​ប្រចាំ​ប្រទេស​ចិន Jiang Jinfu ជាមួយ​មិត្ត​ស្រី​ Haruka Nakaura កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​ប្រចាំ​បណ្ដាញ​សារព័ត៌មាន​ប្រទេស​ចិន។

ជាមួយ​គ្នា​នេះ ការ​បង្ហោះ​ចុង​ក្រោយ​របស់​អតីត​មិត្ត​ស្រី​របស់​តារា​សម្ដែង​រូប​នេះ នៅ​លើ​បណ្ដាញ​សង្គម នាង​បាន​អះអាង​ថា Jinfu បាន​ប្រើ​អំពើ​ហិង្សា​លើ​រូប​នាង​កាល​ពី​មុន ហើយ​វាយ​ដំ​នាង​ខ្លាំង រហូត​ដល់​រលូត​កូន​ថែម​ទៀត​ផង។

នៅ​ដើម​សប្ដាហ៍​នេះ​ដែរ Nakaura បាន​បង្ហោះ​រូបភាព​​ប៉ុន្មាន​សន្លឹក​លើ​បណ្ដាញ​សង្គម Instagram របស់​នាង ដែល​បង្ហាញ​ពី​ស្លាក​ស្នាម​ជាំ​លើ​ផ្ទៃ​មុខ និង​ដៃ រួម​នឹង​ការ​ចោទ Jinfu ពី​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ តារា​សម្ដែង​វ័យ ២៧​រូប​នោះ ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា លោក​ពិត​ជា​បាន​វាយ​ដំ​នាង​មែន​កាល​ពី​ខែ​មុន ប៉ុន្តែ​ក៏​បាន​បង្ហាញ​ពី​ការ​ស្ដាយ​ក្រោយ​ចំពោះ​ទង្វើ​របស់​លោក​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិត្តភ័ក្ដិ​របស់​តារា​សម្ដែង Jinfu បាន​ចេញ​មុខ​ការពារ​លោក ដោយ​អះអាង​ថា Nakaura បាន​បន្លំ​ខ្លួន​ធ្វើ​ពុត​ជា​មាន​កូន ដើម្បី​ឲ្យ​តារា​សម្ដែង​រូប​នេះ​បាន​រៀបការ​ជាមួយ​នាង ខណៈ​នាង​ក៏​កំពុង​ទាក់ទង​ប្រុស​ផ្សេង​ទៀត៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ អន សុភក្ត្រា