ស្មាតហ្វូន​ចិនតម្លៃខ្ទង់​ ២០០ ដុល្លារធន់​ខ្លាំង​ដល់​ថ្នាក់ ឡាន​កិន​មិន​បែក​

  • 2018-11-24 08:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Doogee ជា​ឈ្មោះ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​មួយ​ក្នុង​ប្រទេស​ចិន ដែល​មាន​ឈ្មោះ​បោះ​សំឡេង ​តាម​រយៈ​ការ​បញ្ចេញ​ទូរសព្ទ​សម្រាប់​លេង​ហ្គេម មាន​កម្លាំង​ខ្លាំង និង​បំពាក់​ដោយ​កម្រិត​ភាព​ធន់​មិន​ធម្មតា។

កាល​ពី​ពេល​ថ្មីៗ អ្នក​ប្រើប្រាស់​ម្នាក់​បាន​យក​ទូរសព្ទ​កំពូល​ធន់ Doogee ម៉ូឌែល S70 ទៅ​ដាក់​ឲ្យ​ឡាន​កិន​​ហើយ នៅ​តែ​​គ្មាន​បញ្ហា​​បាក់​បែក​អ្វី​សោះ។

មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ Doogee S70 ​ដំណើរការ​ដោយ​ Android នេះ អាច​ធន់​បាន​គ្រប់​ស្ថាន​ភាព ទោះ​យក​ទៅ​ដំ​ទឹក​កក ត្រាំ​ទឹក ​ចាក់​សាំង​ដុត ឬ​ទម្លាក់​ពី​លើ​ជណ្តើរ​ក៏​ដោយ នៅ​តែ​អាច​ប្រើ​បាន​ធម្មតា។

Doogee S70 ​ដំណើរការ​ដោយ​ Android 8,1 Oreo ​មាន​អេក្រង់​ទំហំ ៥,៩ អ៊ីញ IPS LCD មេម៉ូរី 64GB RAM 6GBបន្ទះ​ឈីប Mediatek MT6763T កាមេរ៉ា​ក្រោយភ្លោះ ១២+៥ មេហ្គភិចសែល ឯ​កាមេរ៉ា​មុខ ១៦ មេហ្គាភិចសែលថ្ម ៥៥០០ មីលីអំពែ អាច​ស្កេន​ក្រយៅ​ដៃ​ដោះ​សោរ មាន​កម្រិត​ការពារ​អេក្រង់ ២,៥D និង​មាន​តម្លៃ៖ ២៧៩ ដុល្លារ(តម្លៃបរទេស)៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ gadgetsnow   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម