មួក​សុវត្ថិភាព​ដំបូង​គេ អាចចាប់​បាន​វីដេអូ ៣៦០ ដឺក្រេ​ ថែម​ខ្លាំងអាច​ការពារ​ពី​វត្ថុ​រឹង​ដូចជា ដប ឬ​ថ្ម​ទៀតផង

  • 2018-11-20 02:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួក​សុវត្ថិភាព​បែប​ថ្មី​បាន​បំពាក់​កាមេរ៉ា អាច​ចាប់​យក​សំឡេង និង​វីដេអូ ៣៦០ ដឺក្រេ ជុំវិញ​ខ្លួនជា​មួក​ដំបូង​របស់​ពិភពលោក​មាន​ឈ្មោះ​ថា Tactical 360។ មួក​នេះ​រចនា​ជាពិសេស សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់ ដោយ​មាន​កាមេរ៉ា​នៅ​ខាងលើ​មួក ហើយ​ក៏​អាច​ការពារ​ពី​វត្ថុ​រឹង​ដូចជា ដប ឬ​ថ្ម​បាន​ផង​ដែរ។ បច្ចេកវិទ្យា Tactical 360 ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Blue Line Innovations។ 

ផ្នែក​ខាង​មុខ អាច​គ្រប​ពី​លើ​ម៉ាស​ការពារ​ឧស្ម័ន​ភាគច្រើន ហើយ​ក៏​អាច​ការពារ​សារធាតុ​រាវ ចូល​មុខ ឬ​ភ្នែក​។ ចំពោះ​កាមេរ៉ា​វិញ មិន​ចំណាំង​ពន្លឺ ឬ​អេក្រង់ LCD ដែល​ប្រហែល​អាច​កំណត់​សម្គាល់​អ្នក​ពាក់​ជា​គោលដៅ​នោះ​ទេ​។ 

កាមេរ៉ា​អាច​ដំណើរការ​បាន ១២ ម៉ោង ថត​បាន ៤ ម៉ោង​។ មួក​សុវត្ថិភាព​នេះ អាច​ការពារ​ជម្រាប​ទឹក និង​ការ​បាក់​បែក​។ ក្រុមហ៊ុន​នេះ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផលិត​មួក​សុវត្ថិភាព Super Seer ដើម្បី​បញ្ចូល​បច្ចេកវិទ្យា​កាមេរ៉ា ៣៦០ ដឺក្រេ​ទៅ​កាន់​មួក​សុវត្ថិភាព​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ i-hls   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម