បែកញើសខ្ចាយ ៣ថ្ងៃ ទីបំផុតប៉ុន្មានកន្លែងនេះស្អាតវិញ ហើយ​ក្រុម​សម្អាតទើបអាចឈប់ ១ថ្ងៃនឹងគេ

  • 2018-11-24 08:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 29

ចន្លោះមិនឃើញ

ទីតាំង​សប្បាយ ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួបជុំ​ដើរលេង រីករាយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក រយៈពេល៣ថ្ងៃ ត្រូវ​បាន​បោស​សម្អាត​រួចរាល់។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ។ ​

ប្រភព​ពី​ទំព័រ​ដដែល​ខាងលើ​បាន​បន្ត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ថ្លែង​អំណរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​ចំពោះ​ការ​សហការ​តាម​ការ​អំពាវនាវ​របស់​រដ្ឋបាល​រាជធានី ក្នុង​ការ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​អនាម័យ​បាន​ល្អ ដោយ​វេច​ខ្ចប់​ទុក​ដាក់​សំរាម​ក្នុង​ធុង​បាន​ត្រឹមត្រូវ។ សង្ឃឹម​ថា​ឆ្នាំ​ក្រោយ​ៗ បងប្អូន​នឹង​ចូលរួម​រឹ​ត​តែ​ល្អ​ប្រសើរ​ជាង​នេះ​ទៀត។

សូមបញ្ជាក់ថា ទីតាំង​មួយ​ចំនួន​ទៀត នៅ​សេសសល់​ការ​ប្រឡាក់​កំណក​ខ្លាញ់ ការ​ខូច​ស្មៅ​ដោយ​អន្លើ​តាម​សួន​ច្បារ។ រដ្ឋបាល​រាជធានី​នឹង​ចាត់ចែង​រៀបចំ​បន្ត​ទៀត​នៅ​ ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​ដោយ​ទុក​ឱកាស​ជូន​បងប្អូន​កម្មករ​បោស​សម្អាត​បាន​ឈប់​សម្រាក​១ថ្ងៃ​បន្ទាប់​ពី​បំពេញ​ភារកិច្ច​ទាំង​យប់ ​ទាំង​ថ្ងៃ​អស់ ​រយៈ​ពេល​៣ថ្ងៃ​ កន្លង​មក​នេះ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ រដ្ឋបាល​រាជធានី​ភ្នំពេញ។

រូបភាពមុនបោសសម្អាត

ប្រភពរូបៈ សាធារណការ​រាជធានី​ភ្នំពេញ​

រូបភាពក្រោយបោសសម្អាត

ប្រភពរូបៈ រដ្ឋបាល​រាជធានី​ភ្នំពេញ


អត្ថបទ៖ ពៅ រក្សា