ប្រទះ​ឃើញ​ត្រចៀក​កាំ​ឈរ​ជក់​បារី នៅ​ក្រៅ​ឆាក​ពេល​ថត​កម្មវិធី​សប្បុរសធម៌

  • 2018-11-26 04:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង Zhao Wei ថ្មី​ៗ​នេះ កំពុង​ក្លាយ​ជា​អ្នក​ដឹកនាំ​ការ​ថត​កម្មវិធី​សប្បុរសធម៌​មួយ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ល្បី​ៗ​ជា​ច្រើន​ដូច​ជា Huang Xiaoming, Li Bingbing, Zhou Xun ជា​ដើម។

ភាគ​ដំបូង​ដែល​បាន​ថត​ចប់​មិន​យូរ​ប៉ុន្មាន​​មក​នោះ តារា​សម្ដែង​ស្រី​រូប​នេះ បាន​ចាប់​ដៃ​គ្នា​ជាមួយ​តារា​សម្ដែង Ruby Lin ហើយ​សកម្មភាព​​ធ្វើ​ការងារ​សប្បុរសធម៌​របស់​ពួកគេ​ទាំង​២​នាក់ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន ជា​ច្រើន។

ទោះ​ជា​យ៉ាង​ក៏​ដោយ នៅ​ពី​ក្រោយ​កាមេរ៉ា Zhao Wei ត្រូវ​បាន​គ្រប់គ្នា​ប្រទះ​ឃើញ​ឈរ​ជក់​បារី​។ នាង​បាន​អុជ​បារី​ជក់ ជាមួយ​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ ដែល​មើល​ទៅ​ការ​ជក់​នេះ ដូច​ជា​ទម្លាប់​ធម្មតា​របស់​នាង​ទៅ​ហើយ។ គួរ​បញ្ជាក់​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល Zhao Wei ត្រូវ​បាន​ប្រទះ​ឃើញ​ជក់​បារី​បែប​នេះ៕ ​​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា