៧ខែក្រោយហោះហើរ! ទីបំផុតយាន NASA ចុះចតលើភពអង្គារ (មានវីដេអូ)

  • 2018-11-27 02:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រយៈ​ពេល ៧​ខែ​នៃ​ការ​ហោះ​ហើរ​ក្នុង​លំហ​អាកាស យាន​អវកាស InSight របស់ NASA បាន​សម្រេច​ចុះ​ចត​នៅ​លើ​ភព​អង្គារ​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី ២៦​ខែវិច្ឆិកានេះ។

នៅ​វេលា​ម៉ោង ២:៤៧​នាទី​ល្ងាច យាន​អវកាស Insight បាន​រំកិល​ខ្លួន​ទៅ​ជិត​ភព​អង្គារ​ក្នុង​ល្បឿន​ជាង ១២ ០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​បន្ដ​បន្ថយ​ល្បឿន​បន្ដិច​ម្ដង​ៗ​រហូត​ដល់​ត្រឹម ១០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នៅ​ទី​បំផុត យាន Insight បាន​ចុះចត​លើ​ភព​អង្គារ​វេលា​ម៉ោង ២:៥៤នាទី និង​បាន​បញ្ជូន​សញ្ញា​មក​កាន់​អ្នក​វិទ្យាសាស្ត្រ​នៅ​លើ​ផែន​ដី​ដើម្បី​ប្រាប់​ថា​ការ​ចុះ​ចត​បាន​ទទួល​ជោគជ័យ។

ក្រឡេក​មក​មើល​នៅ​បន្ទប់​គ្រប់គ្រង​បេសកកម្ម​របស់ NASA វិញ អ្នក​វិទ្យាសាស្ត្រ និង​ក្រុម​ការងារ​ទាំង​អស់ បាន​ទះ​ដៃ​អបអរ​សាទរ​ការ​ចុះ​ចត​យ៉ាង​ជោគជ័យ។ លើស​ពីនេះ ការ​ចុះ​ចត​ក៏​ត្រូវ​បាន Live ហើយ​ឃ្លាំ​ពី​មនុស្ស​ជុំវិញ​ពិភពលោក​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន