គ្រូ​ Lyon សន្យា​នឹង​ធ្វើ​ឲ្យ Man City ឈឺផ្សា​ម្ដង​ទៀត​នៅ​យប់​នេះ

  • 2018-11-27 02:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Bruno Genesio ហ៊ាន​សន្យា​ថា Lyon ​នឹង​​​វាយ​សម្រុក​​លើក​ក្រុម Manchester City ដើម្បី​យក​ជ័យជម្នះ​ជា​លើក​ទី​ពីរ​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ពាន Champions League នៅ​រាត្រី​នេះ។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​កាល​ពី​ជើង​ទី​​មួយ​ក្នុង​ទឹកដី Etihad ក្លឹប​រហស្សនាម​មេឃ​ខៀវ​បាន​បរាជ័យ ដោយ​សារ Lyon ក្នុង​លទ្ធផល ២-១ កាល​នោះ Maxwel Cornet និង Nabil Fekir ជា​អ្នក​រក​គ្រាប់​ឲ្យ​ក្រុម​មក​ពី​បារាំង។​

​យប់​នេះ​ម៉ោង​៣​រំលង​អាធ្រាត្រ​ Lyon នឹង​បើក​កីឡដ្ឋាន​ខ្លួន Groupama ដើម្បី​ស្វាគមន៍ Man City ប្រកួត​ជើង​ទី​ពីរ​ ដែល​ជា​ការ​ប្រកួត​​ទី​៥​ក្នុង​ពូល​ F។ ក្នុង​សន្និសីទកាសែត Bruno Genesio ដែល​ជា​អ្នក​ចាត់​ការ​របស់ Lyon បាន​លើក​ឡើង​ថា៖ "ពួក​យើង​ត្រូវ​តែ​ប្រកួត​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ពួក​យើង​ត្រូវ​បាន​មាន​សង្ឃឹម​១៥០​%​ដើម្បី​ឈ្នះ"។

“Manchester City គឺ​ជា​ក្រុម​មួយ​​ជា​បេក្ខភាព​គេ​រំពឹង​ថា​នឹង​ឈ្នះ Champions League។ ពួក​គេ​ជា​ក្រុម​ល្អ​ជាង​គេ​មួយ​នៅ​អឺរ៉ុប ប៉ុន្តែ​ពួក​យើង​នឹង​លេង​​ជាមួយ​មហិច្ឆតា​។ ពួក​យើង​ត្រូវ​តែ​ជឿជាក់​លើ​ខ្លួន​ឯង។ ៥​ប្រកួត​ចុងក្រោយ​​គិត​គ្រប់​កម្មវិធី​របស់ Lyon មិនមាន​ការ​ចាញ់​ទេ​ ពោល​ឈ្នះ​៣ ស្មើ​២ ចំណែក​ Man City ឈ្នះ​ទាំង​អស់​ដូច​គ្នា​និង​រក​​បាន​២១​គ្រាប់​ឯណោះ។ ចាំ​មើល​យប់​នេះ Lyon បំបាក់ Ma City បាន​ម្ដង​ទៀត​ទេ? ​​​​

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ