រឿងពិតទាំង ៨​របស់ Jungkook អ្នកគាំទ្រដឹងហើយអាចយំចេញដោយ​មិនដឹង​ខ្លួន

  • 2018-11-27 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្មេង​ជាង​គេ​ដែល​តែង​ស្ថិត​ក្នុង​បេះដូង​អ្នកគាំទ្រ​ Jungkook គឺ​ជា​តារា​ K-Pop មាន​ច​រិត​ស្ងៀមស្ងាត់​ ហើយ​ពេល​ខ្លះ​ក៏​ពូកែ​លេង​ច្រើនដែរ ប៉ុន្តែ​មាន​រឿង​ជា​ច្រើន​ដែល​ប្អូន​ពៅ​ BTS រូបនេះ​លាក់​ទុក​ កម្រ​បង្ហាញ​ប្រាប់​អ្នក​ជុំវិញ​ខ្លួន​ណាស់។

តាម​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ Jungkook ជាមួយ​សមាជិក​រួម​ក្រុម​ទាំង​អស់​ អ្នក​គាំទ្រ​ច្បាស់​ជា​ដឹងច្បាស់ថា​ លោក​ជា​មនុស្ស​ម្នាក់​ដែល​តែង​ខ្វល់ខ្វាយ​ពីគេ​គ្រប់គ្នា​ ស្មោះត្រង់​ និង​ឱនលំទោន​ជានិច្ច។ ពៅក្រោយ​ស្នាមញញឹម​របស់​តារា​ប្រុស​រូបនេះ​ ក៏​មាន​រឿង​មួយ​ចំនួន​ គ្រប់គ្នា​ដឹង​ហើយ​អាច​អួលដើមក​បាន។

១. Jungkook ជួប​ប្រវត្តិ​ឯកា​បំផុត​ពេល​ផ្លាស់​មក​នៅ​ទីក្រុង​សេអ៊ូល

កាល​មក​ទីក្រុង​ដំបូង​ លោក​ចំណាយ​ពេល​ទៅណា​មកណា និង​ធ្វើ​អ្វី​គ្រប់យ៉ាង​តែ​ម្នាក់​ឯង​គត់​ ខណៈ​នៅ​ជា​អ្នក​ហ្វឹកហាត់​ចំណូល​ថ្មី។

២. លោក​តែង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ពាក់ម៉ាស់គ្រប់ពេលពេលជួបមនុស្សមិនធ្លាប់ស្គាល់

ក្នុង​កម្មវិធី​ “Give Me A Meal” របស់​ទូរទស្សន៍​ JBTC សមាជិក​វ័យ​ក្មេង​រូប​នេះ​និយាយ​ថា​ ដោយសារ​គ្រប់​ពេល​ ខ្លួន​តែង​តែឯកា​ ទើប​ឲ្យ​តែពេល​ជួប​អ្នក​ណា​ចម្លែក​មុខ​ លោក​មិន​សូវ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ជជែក​លេង​ជាមួយ​ទេ។ ហេតុនេះ​ហើយ​ ទើប​លោក​មានអារម្មណ៍​ថា​ខ្លួន​ឯង ដូច​ពាក់ម៉ាស់បាំង​មុខ​ពី​មនុស្សជុំវិញ​ ខ្លួន​អ៊ីចឹង។

៣. Jungkook កម្រ​និយាយពី​អារម្មណ៍​ខ្លួន​ឯង​ណាស់​ ប៉ុន្តែ​តែង​បង្ហាញ​ចេញ​តាម​រយៈ​កាយវិការ

បើ​ទោះ​បី​ តារា​ប្រុស​រូប​នេះ​មិន​ដែល​និយាយ​ថា​លោក​គិត​បារម្ភ​ពី​សមាជិក​បងៗក្នុង​ក្រុម ប៉ុន្តែ​ជា​រឿយៗ​លោក​តែង​ជួយ​គ្រប់គ្នា​ មើល​ថែ យកចិត្តទុកដាក់​​ដោយ​មិនបាច់​ហាមាត់​និយាយ​មួយ​ម៉ាត់។

៤. លោក​ជា​មនុស្ស​ងាយ​យំ​ ពេល​និយាយ​ដល់​រឿង​រ៉ាវ​ចាក់ដោត

ដូច​ពេល​ប្រគំតន្ត្រី​លើ​ដំបូង​របស់​ BTS Jungkook បាន​និយាយ​អរគុណ​ទៅ​កាន់​អ្នក​គាំទ្រ​ទាំងអស់​ ហើយ​ភ្លាមៗ​ស្រាប់​តែ​យំ​ ព្រោះ​មិន​អាចទប់​អារម្មណ៍​រំភើប​ និង​សេចក្ដី​អំណរ​ទៅ​កាន់​អ្នក​ដែល​បាន​ចូលរួម​ទាំងអស់។

៥. ក្ដី​បារម្ភ​ដែល​ Jungkook មាន​ មិន​មែន​សម្រាប់​ខ្លួន​ឯង​ឡើយ

RM ធ្លាប់​ឃើញ​ Jungkook យំ​លើ​ដំបូង​បង្អស់​ នៅ​ពេល​រម្លឹក​ពី​ពេល​លំបាក​ដែល​បងៗ​ក្នុង​ក្រុមជួប​ប្រទះ ដូចនេះ​ពិត​ជា​អាច​បញ្ជាក់​បាន​ថា​ Jungkook គិត​គូរ​គ្រប់​គ្នា​ខ្លាំង​កម្រិត​ណា។

៦. Jungkook មិន​ភ្លេច​កំណើត​ឡើយ

ជាឧទាហរណ៍​ស្រាប់​ នៅ​ថ្ងៃ​ខួប​កំណើត​គម្រប់ ១៩​ឆ្នាំ ម្ចាស់​ខួប​រូបនេះ​ថ្លែង​អរគុណ​មុនគេ​ដល់​ឪពុក​ម្ដាយ​ជាទីស្រឡាញ់​មុន​គេ និង​បញ្ជាក់​ពី​ទំហំ​នៃក្ដី​ស្រឡាញ់​ជូន​អ្នក​មាន​​គុណ​របស់​ខ្លួន​មិនដាច់ពីមាត់។

៧. Jungkook តែង​ដាក់កម្រិត​ខ្លួន​ឯងជានិច្ច

ដូចកាល​ពី​ការ​ប្រគំតន្ត្រីទេសចរណ៍​ "Wings” Jungkook សម្ដែង​ទាល់​តែ​សន្លប់​ ដោយសារ​ហត់​ខ្លាំង​ពេក។ ប៉ុន្តែ​តាម​សម្ដី​របស់​ មេក្រុម RM បាន​ប្រាប់​ថា​ សមាជិក​ពៅគេ​មួយ​នេះ​មិន​ដែល​បង្ហាញ​ឲ្យ​គេ​ដឹង​ថា​ ខ្លួន​ហត់នឿយ​ទេ បែបនេះ​ហើយ​ទើប​​ម្នាក់ៗភ្ញាក់​ពេល​ឃើញ​ លោក​ដួល​លើ​ឆាក។

៨. Jungkook ជា​តារា​ដែល​ចូលចិត្ត​ផ្ដល់​ភាព​ស្និទ្ធស្នាល​ផ្អែម​ល្ហែម​ដាក់​អ្នកគាំទ្រ

រាល់​ពេល​បង្ហាញ​មុខ​ក្នុង​ពិធី​ជួប​ជុំ​អ្នក​គាំទ្រ លោក​តែង​លេងសើច​ដូចមនុស្ស​ស្គាល់​គ្នា​រាប់​ឆ្នាំ។ ដោយសារ​អ្វី​ដែល​លោក​ផ្ដល់​ឲ្យ​លើស​ពី​ការ​រំពឹង​ទុក​បែប​នេះ​ហើយ​ ទើប​មាន​អ្នក​គាំទ្រ​ខ្លះ​យំ​នៅ​ពីមុខ​ដោយ​ក្ដី​រំភើប​ពេក​ផង​ក៏​មាន៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី