យានអវកាសរបស់ NASA ចុះចតលើភពអង្គារ ដោយជោគជ័យ
- 2018-11-27 03:02:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យានអវកាសរបស់ NASA ចុះចតលើភពអង្គារ ដោយជោគជ័យ
ចន្លោះមិនឃើញ
អង្គការ NASA ទទួលបានជោគជ័យក្នុងការបញ្ជូនយានអវកាសរបស់ខ្លួន ចុះចតនៅលើភពអង្គារ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
យានអវកាស InSight Lander របស់ NASA ដែលបានចុះចតនៅលើភពអង្គារ មានតម្លៃ ៨៥០លានដុល្លារអាមេរិក។ វាត្រូវបានបញ្ជូនពីផែនដី កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ក្នុងគោលបំណងទៅសិក្សាភពអង្គារ។ យាននេះ នឹងជួយឲ្យអ្នកវិទ្យាសាស្ត្រយល់ដឹងកាន់តែច្បាស់ថែមទៀតពីសណ្ឋានដីរបស់ភពអង្គារ។
ជាមួយជោគជ័យនេះ លោក ដូណាល់ ត្រាំ បានថ្លែងថា៖ «ថ្ងៃនេះ ពួកយើងបានចុះចតនៅលើភពអង្គារហើយ។ តើទាំងអស់គ្នា បានឮដែរឬទេ?»។
បេសកកម្មរបស់យានអវកាស InSight ត្រូវបានបង្កើតឡើងអំឡុងអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១២។ យាន InSight ដែលមានទម្ងន់ ៣៦០គីឡូក្រាម បានធ្វើដំណើរចម្ងាយ ៥៤៨លានគីឡូម៉ែត្រ ពីផែនដី ទៅកាន់ភពអង្គារ។ វានឹងចំណាយពេល ២ឆ្នាំ ដើម្បីសិក្សានៅទីនោះ៕