ឡើងវគ្គ១៦ក្រុមយប់មិញ Real ជាប់កំណត់ត្រាមួយដែលគ្មានក្រុមណាធ្វើដូច
- 2018-11-28 01:40:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡើងវគ្គ១៦ក្រុមយប់មិញ Real ជាប់កំណត់ត្រាមួយដែលគ្មានក្រុមណាធ្វើដូច
ចន្លោះមិនឃើញ
គ្រាប់បាល់របស់ Gareth Bale និង Vázquez នៅវគ្គទីពីរបានជួយឲ្យ Real Madrid យកឈ្នះ Roma ២ទល់នឹង០ ក្នុងការប្រកួត Champions League វគ្គសន្សំពិន្ទុពូល G។
ជ័យជម្នះយប់មិញធ្វើឲ្យក្រុមរហស្សនាមថាស្ដេចសកក់កៅអីវគ្គ១៦ក្រុមចុងក្រោយរួចជាស្រេចទាំងនៅសល់១ប្រកួតមិនទាន់បញ្ចប់។ គិតចាប់ពីរដូវកាល២០០៣-០៤មក Real តែងឡើងវគ្គ១៦ក្រុមចុងក្រោយរាល់លើកដែលមានតែពួកគេមួយគត់ធ្វើបានកំណត់ត្រានេះ។
Roma មិនដែលឈ្នះ Real Madrid សោះនៅ៤ប្រកួតចុងក្រោយក្នុងនោះក៏មិនអាចបំប៉ោងសំណាញ់ទីក្លឹបយក្សរបស់អេស្ប៉ាញនេះដែរ។ ប្រកួតបិទពូលជើងឯក Champions League ១៣សម័យកាលត្រូវប៉ះ CSKA Moscow ដើម្បីបង្គ្រប់កិច្ចហើយ Roma ត្រូវប៉ះ Plzen របស់សាធារណរដ្ឋឆេក៕