នេះ​បាន​ចំ​ជា​អ្នក​គាំ​ទ្រ​មែន ​លេង​សុទ្ធ​តែ​​ធ្វើ​បែប​នេះ ​ដាក់ Idol ​របស់​ខ្លួន​

  • 2018-11-28 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដោយសារ​តែ​ស្រលាញ់​ពេញ​ចិត្ត​ Idol ​របស់​ខ្លួន​ខ្លាំង​ពេក ​អ្នក​គាំ​ទ្រ​ជា​ច្រើន​សុខ​ចិត្ត​ធ្វើ​គ្រប​​យ៉ាង​ ដើម្បី​បង្ហាញ​ពី​​ទំ​ហំ​​ចិត្ត ​ដល់​តារា​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន ​ដោយ​គ្មាន​ញញើត​អ្វី​ទាំង​អស់​។

​តួ​យ៉ាង ​អ្នក​គាំ​ទ្រ​ របស់​តារា​ចម្រៀង​ពីរ​រូប គឺ​កញ្ញា ​សុខ ​ពិសី ​និង ​លោក ​G-Devith ​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​មិន​ស្ទើរ ​ពេល​ដឹង​ថា ​អ្នក​គាំ​ទ្រ​សុខ​ចិត្ត ​លះ​បង់​ការ​ឈឺ​ចាប់ ​​ហើយ​សាក់​ឈ្មោះ ​នៅ​លើ​ដង​ខ្លួន​របស់​ពួក​គេ។

​សម្រាប់​​អ្នក​គាំ​ទ្រ ​របស់​តារា​ចម្រៀង ​G-Devith គឺ​បាន​សាក់​នៅ​លើ​កដៃ ​ដោយ​សរសេរ​ឈ្មោះ​តារា​ចម្រៀង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង ​ធំ​ៗ​តែ​ម្ដង ធ្វើ​ឲ្យ​ម្ចាស់​បទ ​"​ Body​” ​រំភើប​ចិត្ត​មិន​ស្ទើរ​នោះ​ទេ និង​ថែម​ទាំង​បាន​អរគុណ​ចំពោះ​ ​ការ​ស្រលាញ់​ពេញ​ចិត្ត​នេះ​ទៀត​ផង។

​ចំពោះ​តារា​ចម្រៀង ​សុខ​ ពិសី វិញ សម្បូរ​អ្នក​គាំ​ទ្រ​សុខ​ចិត្ត​សាក់​ឈ្មោះ​លើ​ដង​ខ្លួន​បង្ហាញ​ការ​គាំទ្រ​ខ្លាំង​ណាស់ ​។ ​ពេល​ឃើញ​បែប​នេះ ​ម្ចាស់​បទ​ "​ពិបាក​ចិត្ត គ្មាន​អ្នក​លួង​" ​​បាន​សរសេរ​ថា ៖ "ព្រោះ តែ​ការ​ស្រលាញ់​ គាត់​សុខ​ចិត្ត​ឈឺ​សាច់ អរគុណ​ណាស់​កូន មិន​បាច់​លះ​បង់​ដល់​ថ្នាក់​ហ្នឹង​ទេ​កូន ឃើញ​ហើយ​ខ្លោច​ចិត្ត​" ៕​​ ​

អត្ថបទ៖ លឹម សុនា