ស្លាប់ ២២នាក់និងរបួសច្រើននាក់ ក្រោយផ្ទុះរោងចក្រគីមីនៅភាគខាងជើងប្រទេសចិន

  • 2018-11-28 06:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ២២​នាក់​បាន​ស្លាប់ និង​២២​នាក់​ផ្សេង​ទៀត​រង​របួស ក្រោយ​មាន​ការ​ផ្ទុះ​មួយ​នៅ​រោង​ចក្រ​គីមី​ភាគ​ខាង​ជើង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

យោង​តាម​សារព័ត៌មាន​រដ្ឋ​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២:៤១​ព្រឹក (ម៉ោង​ក្នុង​តំបន់) នៅ​រោង​ចក្រ​គីមី Hebei Shenghua បណ្ដាល​ឲ្យ​ឆេះ​ឡាន​ដឹក​ទំនិញ ៣៨​គ្រឿង និង​ឡាន ១២​គ្រឿង​ទៀត ខណៈ​ចំហៀង​អគារ​ត្រូវ​បាន​រោល​ដោយ​ផ្សេង​ខ្មៅ។ ប្រភព​ដដែល​បន្ដ​ថា ដើម​ហេតុ​ដំបូង​បង្ក​ឡើង​ដោយ​ឡាន​ដឹក​សារធាតុ​គីមី​គ្រោះ​ថ្នាក់ បាន​ផ្ទុះ​នៅ​ច្រក​ចូល​រោង​ចក្រ​រួច​បន្ដ​ឆាប​ឆេះ​ដល់​រថយន្ដ​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​នោះ។

ក្រោយ​ពេល​កើត​ហេតុ អ្នក​ដែល​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុង​តំបន់ ខណៈ​ក្រុម​សង្គ្រោះ​បន្ទាន់​កំពុង​រុក​រក​ជន​រង​គ្រោះ​ផ្សេង​ទៀត ក៏​ដូច​ជា​បន្ដ​ស៊ើប​ពី​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ផ្ទុះ​នេះ​ឡើង៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ រ័ត្ន