ប្រញាប់​ឡើង! ស្អែក​ការ​ប្រកួត​ថត​រូប​ធំ​បំផុត​នៅ​កម្ពុជា​បិទ​ចុះ​ឈ្មោះ​ចូល​រួម​ហើយ ចុះ​ឥលូវ Free ២ដុល្លារឲ្យវិញទៀត

  • 2018-11-28 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • កុំ​ភ្លេច​! ការ​ចុះ​ឈ្មោះ​ចូលរួម​នឹង​បិទ​ការចុះឈ្មោះតាមអនឡាញនៅល្ងាច​ថ្ងៃ ព្រហស្បត្តិ៍ ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨។
  • សូម​ចុះឈ្មោះចូលរួមប្រកួតថតរូបដោយសេរីឥលូវនេះ www.i-qlick.com/CPM2018
  • កុំឲ្យឱកាសក្លាយជាម្ចាស់កាមេរ៉ាប្រេនៗលំដាប់អន្តរជាតិនេះរំលងផុតឲ្យសោះ
  • ចុះ​ឈ្មោះ​ចាប់ពីឥលូវ​នេះ Free ជូន ២ដុល្លារ​ សម្រាប់​អ្នក​ប្រើ​គណនី Truemoney។

កម្មវិធី​ការ​ប្រកួត​ថត​រូប​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា ដែល​កំពុង​ល្បី​ក្នុង​ចំណោម​អ្នក​ស្រឡាញ់​ការ​ថតរូបគឺ Canon PhotoMarathon Cambodia 2018 លើកទី៨ នឹង​ចាប់​ផ្ដើម​នៅ ​ថ្ងៃ​ទី២ ធ្នូ នេះ​ហើយ​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

​អ្នក​ឈ្នះ​នឹង​ទទួល​បាន​រង្វាន់​កាមេរ៉ា​ទំនើប​ៗ​តម្លៃ​ពាន់​ដុល្លារ​ជា​ច្រើន​គ្រឿង ក្នុង​នោះ​ដែរ​អ្នក​ឈ្នះ​មួយ​រូប​មាន​ឱកាស​ទៅ​ប្រទេស​ជប៉ុន ដែល​មាន​តម្លៃ ៥០០០ ដុល្លារ។

អ្នកចូលរួមនឹងត្រូវបានផ្តល់ប្រធានបទក្នុងការបង្កើតស្នាដៃថតរូបចំនួន ៣ ស្របទៅតាមពេលវេលាកំណត់ជាក់ស្ដែង។

រូបភាពរបស់បេក្ខជនទាំងអស់ ត្រូវបានវិនិច្ឆ័យដោយក្រុមគណៈវិនិច្ឆ័យមួយដែលផ្អែកលើការពាក់ព័ន្ធទៅនឹងប្រធានបទ គំនិតច្នៃប្រឌិតក្នុងការបកស្រាយប្រធានបទ ការប្រើប្រាស់ពណ៌ ពន្លឺ និងសមាសភាពនៃរូបភាព។

អ្នកចូលរួម Canon PhotoMaratho ឆ្នាំ ២០១៧

ពិសេស​ប្លែក និង​ធំ​ជាង​ឆ្នាំ​មុនៗ! ក្រៅ​ពី​កម្មវិធី​ថត​រូប នៅ​ឆ្នាំ ២០១៨​ ក៏​មាន​សកម្មភាព​ផ្សេងៗ​លេង​កម្សាន្ត​នៅ​ហ្នឹង​កន្លែង​ជាច្រើន​ទៀត​ដើម្បី​ឈ្នះ​រង្វាន់​ដែរចាប់​ពីម៉ោង ១០ រហូតដល់ ម៉ោង៥ ល្ងាច​ សម្រាប់​អ្នក​ដែល​មិន​ចេញ​ក្រៅ​ថតរូប ​​ដូច​ជា ការ​ប្រកួត Cosplay, ការ​ប្រកួត​លេង​ហ្គេម PUBG mobile, ការ​ប្រកួត​ញុំា​អាហារ អម​ដោយ​រង្វាន់​ធំៗជាច្រើនផងដែរ។

តោះ! មើល​រង្វាន់ធំៗ ​សម្រាប់​អ្នក​ចូលរួមការប្រកួត​ទាំងអស់ ថា​កប់ៗ កម្រិតណា ៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម