Klopp រិះគន់​កីឡាករ PSG ពូកែ​ធ្វើ​ពុត ដួល​ម្ដងៗ​ធ្វើ​ដូច​ជា​ស្លាប់​អ៊ីចឹង

  • 2018-11-29 02:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp បាន​​ធ្វើ​ការ​រិះគន់​ទៅ​កាន់​កីឡាករ​ PSG ជា​ពិសេស Neymar ចូល​ចិត្ត​ធ្វើ​ពតុដួល​ខ្លាំង​ពេក ធ្វើ​ឲ្យ​ក្រុម​លោក​ចាញ់​ការ​ប្រកួត​យប់​មិញ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល C។

ប្រកួត​ណាត់​ចុងក្រោយ Liverpool ត្រូវ​​ការ​ឈ្នះ Napoli តែ ១-០ ប៉ុណ្ណោះ​ដើម្បី​បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ។ ចប់​ការ​ប្រកួត​ Klopp ហាក់​មិន​ពេញ​ចិត្ត​នឹង​ការ​ប្រកួត​សោះ​ដោយ​​និយាយថា​ កីឡាករ PSG ជា​ពិសេស​ Neymar ពូកែ​ធ្វើ​ពត់​ដួល​ចង់​បាន​តែ​បាល់ Free-Kick។

“សកម្មភាព​របស់​ពួក​គេ​​ដូច​ជា​ស្លាប់ បន្ទាប់​មក​ក៏​ក្រោក​ឈរ​ដើរ​ធម្មតា។ ធ្វើ​បែប​នេះ​គួរ​តែ​បាន​កាត​លឿង។ ពួក​គេ​តិច​ដួល​ៗ វា​មិនមែន​ជា​បាល់ទាត់​ទៀត​ទេ"។ សម្ដី​របស់ Klopp។ សម្រាប់​ពូល​នេះ​​មិន​ទាន់​រក​ឃើញ​ក្រុម​ណា​មួយ​បានឡើង​នៅ​ឡើយ​ទេ ត្រូវ​រក​ចាំ​ប្រកួត​ប្រកួត​ទី​៦។ ក្នុង​តារាង​ពិន្ទុ Napoli នៅ​កំពូល​តារាង​មាន​៩​ពិន្ទុ PSG នៅ​លេខ​​ពីរ​មាន​៨​ពិន្ទុ Liverpool នៅ​លេខ​បី​មាន​៦​ពិន្ទុ​និង Red Star Belgrade នៅ​បាត​តារាង៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម