សង្ឃថៃ បង្ហោះរូបបង្ហាញសាច់ដុំ ៦កង់ កំពុងត្រូវប៉ូលិសរកព្រះភ័ក្ត្រ

  • 2018-11-29 06:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង បន្ទាប់​ពី​រូបថត​ព្រះសង្ឃ​ថៃ​បង្ហាញ​សាច់ដុំ​ត្រូវ​បាន​បង្ហោះ និង​ចែកចាយ​លើ​បណ្ដាញ​អ៊ីនធឺណិត ឥឡូវនេះ​អាជ្ញាធរ​នៃ​ការិយាល័យ​ពុទ្ធសាសនា​ជាតិ​ថៃ កំពុង​តាម​រក​ព្រះសង្ឃ​នៅ​ក្នុង​រូប​ថត​ហើយ។

លោក Narong Songarom អនុប្រធាន​ការិយាល័យ​ពុទ្ធសាសនា​ជាតិ​ថៃ បាន​និយាយ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ពុទ្ធសាសនា​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ធ្វើ​ការ​ស៊ើបអង្កេត និង​រក​អត្តសញ្ញាណ​របស់​លោក​សង្ឃ​សាច់​ដុំ​អង្គ​នោះ។

ទោះ​បី​ជា​យ៉ាង​ណា លោក Narong និយាយ​ថា អាជ្ញាធរ​មិន​ដឹង​ថា​មនុស្ស​ប្រុស​នៅ​ក្នុង​រូប​នោះ គឺ​ជា​បុរស​សាមញ្ញ​ធម្មតា​ស្លៀក​ស្បង់ ឬ​ព្រះសង្ឃ​ពិត​ប្រាកដ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​ជា​ព្រះសង្ឃ​វិញ គួរ​តែ​ព្រមាន និង​ដាក់​ទណ្ឌកម្ម​ចំពោះ​សកម្មភាព​បែប​នេះ។

យ៉ាងណាមិញ ការិយាល័យ​ពុទ្ធសាសនា​ជាតិ​ថៃ ក៏​បាន​ស្នើ​សុំ​ក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល (Ministry of Digital Economy and Society) ដើម្បី​បញ្ឈប់​រូបថត​ពី​ការ​ផ្សព្វផ្សាយ និង​ចែកចាយ​តាម​អ៊ីនធឺណិត​ទៀត​ផង​ដែរ៕

ចុច​អាន៖

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ សេង ឡុង