ថ្មីទៀតហើយ! ហាមចតនៅច្រកផ្លូវដាក់អ្នកដំណើរ ក្នុងព្រលានលើសពី១០នាទីដាច់ខាត

  • 2018-11-29 08:45:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 42

ចន្លោះមិនឃើញ

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ចេញ​សេចក្ដី​ណែនាំ​ថ្មី​ទៀត​ហើយ ពាក់​ព័ន្ធ​នឹង​ការ​ចត​យានយន្ត​នៅ​ក្នុង​បរិវេណ​ព្រលាន។ នៅ​ច្រក​ផ្លូវ​ដាក់​អ្នក​ដំណើរ​ចុះ មិន​ត្រូវ​បាន​គិត​ថ្លៃ​សម្រាប់​រយៈពេល​១០​នាទី​ដំបូង។ ប្រសិន​បើ​ចត​លើស​ពី​១០​នាទី នោះ​នឹង​ត្រូវ​គុណ​លុយ​រៀងរាល់​៥​នាទី​ម្ដង។ ការ​គុណ​លុយ នឹង​ត្រូវ​ធ្វើ​តាម​នីតិ​វិធី​ដូច​ខាង​ក្រោម​នេះ៖

  • សម្រាប់​ក្រម​យាន​ជំនិះ​ទី១ (កម្ពស់​ទាប​ជាង​២​ម៉ែត្រ) នឹង​ត្រូវ​បង់​៤០០០​រៀល រៀង​រាល់​៥​នាទី

  • ​សម្រាប់​ក្រម​យាន​ជំនិះ​ទី២ (កម្ពស់​ចាប់​ពី​​២​ម៉ែត្រ) នឹង​ត្រូវ​បង់​៦០០០​រៀល រៀង​រាល់​៥​នាទី

  • សម្រាប់​ក្រម​យាន​ជំនិះ​ទី៣ (កម្ពស់​ចាប់​ពី​៣​ម៉ែត្រ) នឹង​ត្រូវ​បង់​៨០០០​រៀល រៀង​រាល់​៥​នាទី

សូម​មើល​សេចក្ដី​លម្អិត​ក្នុង​តារាង​ខាង​ក្រោម​នេះ៖


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ