៦ សន្លឹក​បង្ហាញ​​ពី​ជីវិត​ផុយ​ស្រួយ នៅ​អំឡុង​​បុណ្យ​ដាក់​បិណ្ឌ និង ភ្ជុំ​បិណ្ឌ

  • 2014-09-21 13:00:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​នេះ​ Sabay បាន​ផ្ដិត​រូបភាព​​​ចំនួន ៦ សន្លឹក​ ​បង្ហាញ​ពី​ជីវិត​​ផុយ​ស្រួយ ​នៃ​ការ​ធ្វើដំណើរ​​របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តាម​រថយន្ត​ឈ្នួល​​ចេញ​ពី​ភ្នំពេញ​ទៅ​តាម​បណ្ដា​ខេត្ត​ ដើម្បី​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ជា​បុណ្យ​សាសនា​ដ៏​ធំ​របស់​កម្ពុជា។

 

សូមចុចអាន៖ វីដេអូ​ ១៣ នាទី បង្ហាញ​ពី​ការ​ខ្វះ​ខាត​របស់​អ្នក​ភូមិ​អូជ្រៃ យក​ជង្រុក​ពោត​ធ្វើ​ជា​ថ្នាក់​រៀន

 

តាមរយៈ​រូបថត​ខាង​ក្រោម​​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា រថយន្ដ​ឈ្នួល បាន​ផ្ទុក​មនុស្ស និង ទំនិញ​ លើស​ចំនួន​កំណត់​ រំលោភ​លើ​សេចក្ដី​ណែនាំ​របស់​សាលារាជធានី​ភ្នំពេញ និង ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ដែល​បាន​អំពាវនាវ​ជាច្រើន​លើក​ច្រើន​សារ ​អំពី​ការ​ដឹក​សំពីងសំពោង​ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួន​ឯង​ផង និង អាយុជីវិត​អ្នកដទៃ​ផង។

សូម​ទស្សនា​រូបភាព​​ទាំង​ ៦ សន្លឹក​ អំពី​រថយន្ដ​​ឈ្នួល​ដឹក​​​អ្នក​ដំណើរ​សំពីងសំពោង​​​ ដូចខាង​ក្រោម៖

 បន្ទាប់​ពី​ទស្សនា​រូបភាព​ទាំង​នេះ​ហើយ ប្រិយមិត្ត​មាន​យោបល់​ដូចម្ដេចដែរ?

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា