លេចធ្លោមិនធម្មតា សម្រស់បវរកញ្ញាចក្រវាលកម្ពុជា រឿន ណាត ជាមួយបេក្ខភាពមកពីជុំវិញពិភពលោក

  • 2018-12-01 03:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា រឿន ណាត បាន​ទៅ​ដល់​ប្រទេស​ថៃ​ហើយ​ដើម្បី​ចូល​រួម​ប្រកួត​សម្រស់​បវរកញ្ញា​ចក្រវាល ឆ្នាំ២០១៨ ជាមួយ​បេក្ខភាព​ជា​ច្រើន​រូប​ទៀត​មក​ពី​ជុំវិញ​ពិភពលោក។ ចាប់​តាំង​ពី​ថ្ងៃ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា រហូត​ទៅ​ដល់​ប្រទេស​ថៃ កញ្ញា រឿន ណាត បាន​បង្ហាញ​នូវ​ស្នាម​ញញឹម ភាព​ជឿជា​ក់ ហើយសន្យាថានឹង​ខិត​ខំ​ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បី​ឈាន​ទៅ​ដណ្តើម​មកុដ​ដ៏​មាន​តម្លៃ​មក​កាន់​មាតុភូមិ​វិញ។

ប៉ុន្មាន​ថ្ងៃ​មកនេះ តើ​កញ្ញា​ឯក រឿន ណាត មាន​សកម្មភាព​អ្វីខ្លះ? បើ​ប្រៀប​ធៀប​សម្រស់​ជាមួយ​បេក្ខភាពប្រទេសដទៃ បវរកញ្ញា​តំណាង​កម្ពុជា មាន​ភាព​លេចធ្លោ​យ៉ាង​ណា? តោះ! កុំបង្អង់​យូរ ទៅ​ទស្សនា​រូបភាព​ខ្លះៗ​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ដេត ធន្នី