កម្រិតសីតុណ្ហភាពបែបណា ដើម្បីយប់ឡើងគេងលក់ស្រួល?
- 2018-12-03 02:00:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្រិតសីតុណ្ហភាពបែបណា ដើម្បីយប់ឡើងគេងលក់ស្រួល?
ចន្លោះមិនឃើញ
ការគេងមិនលក់ អាចមានកត្តាច្រើន ពាក់ព័ន្ធ ហើយចំពោះវិធីសាមញ្ញបំផុត ជួយដល់ការគេងបានស្រួលគឺផ្លាស់ប្ដូរសីតុណ្ហភាពក្នុងបន្ទប់។
ការគេងបានលក់ស្រួលបំផុតក្នុងបន្ទប់មួយ គួរមានសីតុណ្ហភាពប្រហែល ១៥ ទៅ ១៩ អង្សាសេ សម្រាប់យុវវ័យ និងក្មេងៗ ហើយសីតុណ្ហភាពចន្លោះពី ១៨ ទៅ ២១ អង្សាសេសម្រាប់ទារក និងក្មេងតូចៗ។ នេះបើតាមការបង្ហាញពីអង្គការ National Sleep Foundation។
ហេតុផលសីតុណ្ហភាពមានឥទ្ធិពលចំពោះការគេង?
ពេញមួយថ្ងៃ សីតុណ្ហភាពខ្លួនប្រាណអាចកើនឡើង ឬថយចុះ។ ពេលងងុយគេង សីតុណ្ហភាពនឹងចាប់ផ្តើមធ្លាក់ចុះ ដើម្បីឲ្យរាងកាយសម្រាក។
បន្ទប់ក្តៅរារាំងរាងកាយពីការឈានដល់ការគេងលុងលក់។ បើក្រោកពីគេងបែកញើស ជាសញ្ញាបញ្ជាក់ថាបន្ទប់ក្តៅពេក ឬអាចថាមានប្រើភួយក្រាសដណ្តប់។
ការគេងក្នុងបន្ទប់ត្រជាក់ពេក ក៏មិនល្អដល់ដំណេកផងដែរ។ ត្រជាក់ពេក អាចធ្វើឲ្យសាច់ដុំប្រឹង ដើម្បីរក្សាកម្តៅក្នុងខ្លួន រារាំងដល់ការសម្រាក។ ម៉ាស៊ីនត្រជាក់ និងកង្ហារ អាចជួយសម្រួលសីតុណ្ហភាពក្នុងបន្ទប់បានដូចគ្នា៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ