នៅខ្មែរមានហើយ! ផ្សារទំនើបធំសម្បើមលក់សម្ភារផ្ទះគ្រប់មុខ សម្ពោធព្រឹកមិញ មានប្រូម៉ូសិនសន្ធឹកសន្ធាប់

  • 2018-12-01 08:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​មិញ​នេះ Global House ផ្សារ​ទំនើប​លក់​សម្ភារៈ​ផ្ទះ និង​សំណង់​គ្រប់​ប្រភេទ​ធំ​បំផុត​ដំបូង​បង្អស់​នៅ​កម្ពុជា​ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​ក្រោម​អធិបតីភាព​ឧត្តម​ជា​ សុផារ៉ា​ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀច​ចំ​ដែនដី​ នគរ​រូប​នីយកម្ម​ និង​សំណង់​ និង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​រូប​ទៀត។

ពិសេស​សម្រាប់ ១​ថ្ងៃ​នេះ​ពេញ ចាប់​ពី ម៉ោង ១០ព្រឹក ដល់ម៉ោង ៨យប់  ​អតិថិជន​ទាំង​អស់​នឹង​អាច​រីករាយ​ជាមួយ​ការ​ទិញ​ទំនិញ​ល្អៗ​បញ្ចុះ​តម្លៃ​ពិសេស​​ជាច្រើន​មុខ  និង​ឱកាស​លេង​ហ្គេម ដើម្បី​ទទួល​បាន​រង្វាន់​ជាច្រើន​សន្ធឹក​សន្ធាប់​ថែម​ទៀត​។

ជាមួយ​បទពិសោធន៍​ជាង ២០ឆ្នាំ ក្នុង​វិស័យ​នេះ បច្ចុប្បន្ន ផ្សារ​ទំនើប Global House ​បាន​ពង្រីក​ដល់​ទៅ ៦០សាខា​ ទូទាំង​ប្រទេស​ថៃ​​ និង​​ឥលូវ​នេះ​បាន​បោះ​ជំហាន​ចេញ​ក្រៅ​ប្រទេសជា​លើក​ដំបូង​មក​កម្ពុជា​ ក្រោម​ការ​សហការ​គ្នា​រវាង​លោក​ឧកញ៉ា​ លី យ៉ុង​ផាត ប្រធាន​ក្រុមហ៊ុន LYP Group និង​វិនិយោគិន​ថៃ​ លោក Witoon Suriyawanakul ។​

Global House បាន​ប្រមូល​ផ្តុំ​ផលិតផល​ដែល​មាន​គុណភាព​ពី​បណ្តា​ក្រុមហ៊ុន​ធំៗ​ទូទាំង​ពិភពលោក​ ដែល​សុទ្ធ​សឹង​​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​អ្នកប្រើប្រាស់ ជា​ពិសេស​មាន​តម្លៃ​ថោក​សមរម្យ​ សេវាកម្ម​ល្អ ងាយស្រួល ក្នុង​ការ​រក​ទិញទំនិញ ទៅ​តែ​មួយ​កន្លែង​ អាច​រក​ទិញ​បាន​គ្រប់​មុខ។

Global House Cambodia មាន​ទី​តាំង នៅ​ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ភ្នំពេញ។ ព័ត៌មាន​បន្ថែម ទាក់​ទង​លេខ 023 232 232

Global House ផ្គត់​ផ្គង់​សម្បូរ​បែប​សម្រាប់​គេហដ្ឋាន​របស់​លោក​អ្នក​៕

ឯកឧត្តម​ ជា​ សុផារ៉ា​ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀច​ចំ​ដែនដី​ នគរ​រូប​នីយកម្ម​ និង​សំណង់
លោកឧកញ៉ា​ លី យ៉ុង​ផាត ប្រធាន​ក្រុមហ៊ុន LYP Group
លោក Witoon Suriyawanakul វិនិយោគិនថៃ ដៃគូសហការយក​ Global House មកកម្ពុជា
តារាល្បីៗ មាន​វត្តមានក្នុង​ឱកាស​សម្ពោធ Global House

អត្ថបទ​៖ ដេត​ លីដា