កម្ពុជាជាប់ក្នុងចំណោម ១០ប្រទេសផលិតស្រូវច្រើនបំផុតលើពិភពលោក
- 2018-12-01 08:46:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាជាប់ក្នុងចំណោម ១០ប្រទេសផលិតស្រូវច្រើនបំផុតលើពិភពលោក
ចន្លោះមិនឃើញ
អង្ករស្ថិតក្នុងចំណោមដំណាំស្បៀងធំបំផុតទាំង៣ប្រភេទ រួមមាន ពោត និង ស្រូវសាលី។ ក្នុងឆ្នាំ ២០០៩ មនុស្សប្រើប្រាស់អង្ករ៧៨% នៃទំហំកសិកម្មដែលផលិតបាន។ មនុស្សច្រើនជាង ៣,៥ ប៊ីលាននាក់នៃប្រជាជនក្នុងពិភពលោក គិតថា អង្ករគឺអាហារចាំបាច់សម្រាប់ពួកគេ។ នេះបើតាមរបាយការណ៍របស់ Worldatlas។
បណ្តាប្រទេសនៅអាស៊ីផលិតស្រូវបានច្រើនជាងគេនៅលើពិភពលោក ខណៈដែលប្រទេសនៅអាហ្វ្រិក អាមេរិកឡាទីន និង មជ្ឈិមបូព៌ាត្រូវបានគេដឹងថាបរិមាណនៃការប្រើប្រាស់អង្ករមានការកើនឡើង។
ប្រភពខាងលើបន្តថា យោងតាមវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយស្បៀង និង កសិកម្ម ( Food and Agricultural Policy Research Institute ហៅកាត់ថា FAPRI) បានឲ្យដឹងថាបរិមាណតម្រូវការអង្ករនឹងបន្តកើនឡើងរហូតដល់ ៤៩៦ លានតោន នៅក្នុងឆ្នាំ២០២០ ដោយកើនពី ៤៣៩ លានតោន ក្នុងឆ្នាំ២០១០។
ប្រទេសអាស៊ីដែលជាអ្នកផលិតអង្ករបានច្រើនជាងគេក៏ជាអ្នកដែលមានតម្រូវការច្រើនជាងគេផងដែរ។
ខាងក្រោមនេះគឺជាប្រទេសចំនួន១០ ដែលផលិតស្រូវអង្ករបានច្រើនជាងគេបំផុតក្នុងលោក ហើយប្រទេសទាំងនេះក៏បានប្រើប្រាស់អង្ករជាស្បៀងចាំបាច់ប្រចាំថ្ងៃច្រើនជាងគេរហូតដល់៩០% នៃតម្រូវការអង្ករសរុបរបស់ពិភពលោក ហើយវាគ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលឡើយ ដែលចំណាយលើអាហារសរុបរបស់ប្រទេសទាំងនេះ ជិតពាក់កណ្តាលទៅលើអង្ករ ព្រោះមិនថាតែប្រជាជនក្រីក្រ សូម្បីតែតែប្រជាជនដែលមានចំណូលមធ្យមនៃប្រទេសទាំងនេះក៏ទទួលទានបាយជាអាហារចាំបាច់របស់ពួកគេផងដែរ។