Navas៖ ជួយក្រុមលើកពាន UCL ៣ដងពេលនេះខ្ញុំបានត្រឹមអង្គុយបម្រុង
- 2018-12-02 03:52:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Navas៖ ជួយក្រុមលើកពាន UCL ៣ដងពេលនេះខ្ញុំបានត្រឹមអង្គុយបម្រុង
ចន្លោះមិនឃើញ
Keylor Navas បានបង្ហាញអារម្មណ៍អាក់អន់ចិត្តលើកដំបូងបន្ទាប់ពីមានឱកាសលេងតិចតួចបំផុតសម្រាប់រដូវកាលថ្មីជាមួយ Real Madrid។
អ្នកចាំទីសញ្ជាតិកូស្តារីកាបានបាត់បង់តំណែងជម្រើសដំបូងចាប់តាំងពីវត្តមានរបស់ Thibaut Courtois នៅកីឡដ្ឋាន Santiago Bernabeu។ Navas បានជួយក្រុមឈ្នះ Champions League លើកទី៣ជាប់ៗគ្នាកាលពីរដូវកាលចាស់ មុនពេលត្រូវអ្នកចាត់ការទាំងពីររបស់ Real ដាក់ឲ្យអង្គុយបម្រុង។
ថ្លែងពាក់ព័ន្ធនឹងស្ថានភាពរបស់ខ្លួន ម្ចាស់ពានកីឡាករឆ្នើមប្រចាំទ្វីបអាមេរិកខាងជើង CONCACAF ២សម័យកាលបានប្រាប់ថា៖”ខ្ញុំវិវត្តន៍ខ្លួនតាំងពីជួយក្រុមឈ្នះពានអឺរ៉ុប៣ដងជាប់គ្នា រហូតត្រូវបានគេដាក់មិនឲ្យលេង”។
Navas ផ្ទេរពី Levante ទៅកាន់ Real Madrid កាលពីឆ្នាំ២០១៤ បន្ទាប់ពីបង្ហាញទម្រង់លេងដ៏លេចធ្លោនៅ World Cup ហើយដណ្ដើមបានតំណែង និងធ្វើឲ្យ Iker Casillas ខ្ទាតទៅលេងដល់លីគ ព័រទុយហ្គាល់៕