មកដឹងតម្លៃ Mitsubishi Triton ស៊េរី ២០១៩ ប្រកាសលក់នៅខ្មែរផ្លូវការ
- 2018-12-02 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃ Mitsubishi Triton ស៊េរី ២០១៩ ប្រកាសលក់នៅខ្មែរផ្លូវការ
ចន្លោះមិនឃើញ
រថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន Mitsubishi Triton ស៊េរី ២០១៩ ប្រភេទ Pick up បានប្រកាសដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជាហើយ។
រថយន្តភីកអាប់ឆ្នាំ ២០១៩ បានផ្លាស់ប្ដូររូបរាងនិងប្រព័ន្ធម៉ាស៊ីនជាច្រើនផ្នែក រួមទាំងប្រព័ន្ធសុវត្ថិភាពថ្មីៗ ដែលផ្ដល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន មានបច្ចេកវិទ្យាទំនើបៗ។
ក្រុមហ៊ុន Mitsubishi Motors កម្ពុជាបានឲ្យដឹងថា Triton នេះជារថយន្ត Pickup ស៊េរីចុងក្រោយ ដំណើរការដោយមិនបាច់ប្រើសោ ឬអាចចុចតេឡេនៅលើសោក៏បាន ហើយគ្រាន់តែចុចប៊ូតុងតែមួយប៉ុណ្ណោះដើម្បីបញ្ឆេះរថយន្ត។
Mitsubishi Triton នេះបានបំពាក់ចង្កៀង bi-LED ថ្មី ឯប៉ាណាខាងមុខក៏បានរចនាថ្មីយ៉ាងទាក់ទាញ។ម្យ៉ាងទៀត Pickup នេះភ្ជាប់មកនឹងពោងសុវត្ថិភាពចំនួន ៧ គឺនៅផ្នែកខាងមុខ , ផ្នែកចំហៀង និង មួយទៀតការពារជង្គង់អ្នកបើកបរ ឯទ្វាររថយន្តក៏មានប្រព័ន្ធសុវត្ថិភាពការពារក្មេងៗផងដែរគឺ Auto door relock system និងបានផ្លាស់ពីប្រអប់លេខអូតូ ៥ វគ្គ ប្ដូរមកប្រើប្រអប់លេខអូតូ ៦ វគ្គថ្មី បង្កើនល្បឿនបានលឿន និងមានសន្ទុះខ្លាំង។
រថយន្តនេះមានភ្ជាប់មកនូវប្រព័ន្ធ មុខងារចុះចំណោត (Hill Descent Control) សម្រាប់ទប់កុំឲ្យរអិលថយក្រោយពេលឡើងទីទូលឬភ្នំ និងមានសេនស័រមុខ-ក្រោយសម្រាប់ការចតប្រកបដោយសុវត្ថិភាព។
រថយន្តប្រើប្រព័ន្ធបើកបរប៉ុង ២ (4WD) របស់ Tritonអាចឲ្យអ្នកជ្រើសរើសប្រភេទនៃការបើកបរ Off-road បាន។ វាមានជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៥ លីត្រ Turbodiesel ទំហំ ៤ ស៊ីឡាំងបង្កើតកម្លាំងបាន ១០៧ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ MIVEC Turbodiesel ទំហំ ៤ ស៊ីឡាំងបង្កើតកម្លាំងបាន ១៧៩ សេះ។
ចំណែកការរត់ក្នុងរយៈចម្ងាយផ្លូវរបស់ Trition ប្រើម៉ាស៊ូតនេះគឺ ១០០ គីឡូម៉ែត្រស៊ី ៧ ទៅ ៨ លីត្រលើផ្លូវក្រៅក្រុង បើក្នុងក្រុង ១០០ គីឡូម៉ែត្រស៊ី ១០ ទៅ ១១ លីត្រ។
សម្រាប់តម្លៃ Mitsubishi Triton ២០១៩ លក់លើទីផ្សារគឺ ៤៩.៩០០ ដុល្លារ៕