"យើង​ត្រូវ​ការ​ឆ្កែ​ឆ្កួត​" Mourinho និយាយ​ក្រោយ​ស្មើ​ Southampton

  • 2018-12-02 06:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho ខឹង​សម្បារ​ជា​ខ្លាំង​នឹង​ប្រព័ន្ធ​បម្រើ​​របស់​កូន​ក្រុម​លោក ដែល​ធ្វើ​ឲ្យ​ក្បួន​របស់​លោក​រញ៉េរញ៉ៃ​​ស្ទើរ​ចាញ់​ការ​ប្រកួត​ទល់​នឹង​ក្រុម Southampton។

ក្រុម​បិសាច​ក្រហម​ត្រូវ​ម្ចាស់ផ្ទះ Southampton នាំ​មុខ ២-០ ត្រឹម​២០​នាទី។ គ្រូ​បង្វឹក​ដែល​មាន​រហស្សនាម​ថា The Special One បាន​​ប្រាប់ BT Sport ក្រោយ​ចប់​ការ​ប្រកួត​ថា តំបន់​កណ្តាល​របស់​លោក ខ្វះ "ឆ្កែ​ឆ្កួត"។

លោក​មាន​អារម្មណ៍​ថា​ក្រុម​របស់​លោក​អត់​ចេះ "ខាំ" ដោយ​ពួកគេ​​​មិន​យល់​ ព្រោះ​ព្យាយាម​លេង​ដោយ​ភ្ជាប់​ខ្សែ​ការពារ​​ដើម្បី​សម្រុក​គូបដិបក្ខ ទើប​ធ្វើ​ឲ្យ​​២០​ដំបូង​សោះ Southampton រក​បាន​២​គ្រាប់។

“យើង​បាត់​បាល់​ជា​ច្រើន​នៅ​តំបន់​កណ្តាល...។ យើង​មិន​មាន​ច្រើន ខ្ញុំ​មាន​ន័យ​ថា ​យើង​មិន​មាន​ឆ្កែ​ឆ្កួត​ច្រើន​តាម​ខាំ​បាល់​គ្រប់​ពេល"។ លោក​ Mourinho បាន​និយាយ។

Man Utd ត្រូវ​បង្ខំ​ចិត្ត​លេង​ប្រព័ន្ធ ៣-៥-២ ដែល Scott McTominay និង Nemanja Matic ត្រូវ​លេង​ការពារ ហើយ Pogba និង Herrera ត្រូវ​ចាប់​ដៃ​គ្នា​ជាមួយ Fellaini លេង​នៅ​​ប្រព័ន្ធ​បម្រើ។

យ៉ាងណា​ក្តី ​ក្រុម​បិសាច​ក្រហម​​អាច​ស្តារ​ស្ថានការណ៍​បាន​មក​វិញ ដោយ​តាម​បាន​ស្មើ​​ មុន​ចប់​វគ្គ​ទី​មួយ​ស៊ុត​បញ្ចូលទី​ដោយLukaku នៅ​នាទី​៣៣​ និង​Herrera នៅ​នាទី​៣៩៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត