១ចំណុច នៃព្រះរាជសារខ្លឹមសារដ៏រំភើប ដែលព្រះមហាក្សត្រផ្ញើជូនបងប្អូនជនពិការ
- 2018-12-02 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១ចំណុច នៃព្រះរាជសារខ្លឹមសារដ៏រំភើប ដែលព្រះមហាក្សត្រផ្ញើជូនបងប្អូនជនពិការ
ចន្លោះមិនឃើញ
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្តគាំទ្រដល់សកម្មភាពនានា របស់ជនមានពិការភាព។ ក្នុងន័យនេះ គឺដើម្បីពង្រឹងភាពជាម្ចាស់ការឱ្យបានរឹងមាំ ក្នុងទិសដៅសម្រេចបាននូវការលើកកម្ពស់ និងការពារសិទ្ធិរបស់ជនមានពិការភាព។
នេះបើយោងតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទានក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៣៦ នៅថ្ងៃស្អែក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានគូសបញ្ជាក់ថា “ខ្ញុំព្រះករុណា ខ្ញុំមានហឬទ័យរីករាយ សូមចូលរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាពអអន្តរជាតិតិលើកទី៣៦ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ លើកកម្ពស់សិទ្ធិមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព។
ទិវានេះ រៀបចំឡើងដោយក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលធ្វើសកម្មភាពលើវិស័យមានពិការភាព”។
ព្រះអង្គបានគូសបញ្ជាក់ ថា ការរៀបចំទិវាជនមានពិការភាពនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលមានគោលដៅលើកទឹកចិត្តដល់ជនមានពិការភាពកម្ពុជាគ្រប់ៗរូប ដោយពុំមានការរើសអើង ប្រកាន់ពណ៌សម្បុរ វណ្ណៈ ឬ និន្នាការនយោបាយ។
ព្រះអង្គបានបន្តថា ព្រឹត្តិការណ៍នេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញ អំពីភាពស្មើសិទ្ធិរវាងជនមានពិការភាព និងពុំមានពិការភាពក្នុងកាលៈទេសៈ ដែលព្រះរាជាណាចក្រកម្ពុជាយើងកំពុងតែមានសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំ ធ្វើឱ្យការជួបជុំរបស់បងប្អូនជនមានពិការភាពមានលក្ខណៈសប្បាយរីករាយ។
សូមបញ្ជាក់ថា ព្រះអង្គក៏បានកោតសរសើរចំពោះជោគជ័យរបស់កីឡាករ កីឡាការិនី និងអត្តពលិកជនមានពិការភាព គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលទទួលបានមេដាយពីការប្រកួតប្រជែងលក្ខណៈអន្តរជាតិ។