ក្រោយហៅនារីម្នាក់ថា Honey ពេញៗមាត់ឥឡូវ នៅ ស៊ីនឿន ត្រៀមភ្ជាប់ពាក្យបាត់

  • 2018-12-03 02:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បង្ហោះ​រូប​ថត​ស្និទ្ធស្នាល​ជាមួយ​នារី​ម្នាក់​ហៅ​ថា​ Honey ពេញ​ៗ​មាត់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ឥឡូវ​​លេចឮ​ដំណឹង​ថា នៅ ស៊ីនឿន ត្រៀម​ភ្ជាប់​ពាក្យ​ជាមួយ​​​នារី​ម្នាក់​ហ្នឹង​​ក្នុង​ពេល​ឆាប់​ៗ​នេះ។

​បើ​តាម​ប្រភព​ច្បាស់​ការ​មួយ​​បានប្រាប់​ Sabay ថា នៅ​ ស៊ីនឿន​ ត្រៀម​នឹង​​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ រូប​ស្រស់​សោភា​នៅ​នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​។ មុន​ឈាន​ឲ្យ​ចាស់​ទុំ​ចូល​ស្ដី​ដណ្ដឹង​ដើម្បី​ភ្ជាប់​ពាក្យលោក និង​នាង បាន​ទាក់​ទង​​គ្នា​អស់​រយៈ​ពេល​ជាច្រើន​ខែ​មក​ហើយ​​អំឡុង​ពេល​ចេញ​ទៅ​ច្រៀង​នៅ​អាមេរិក​។

​​​​“នារី​ដែល​បង ស៊ីនឿន គាត់​ត្រៀម​​ភ្ជាប់​ពាក្យ​ជាមួយ​ហ្នឹង​នាង​ទើប​តែ​អាយុ​២០ឆ្នាំ​ទេ ហើយ​ជា​អាណិកជន​ខ្មែរ​រស់​នៅ​អាមេរិក​ទៀត​ផង។ ទាក់​ទង​​​ឈ្មោះ​ និង​នាង ធ្វើ​ការ​អ្វី​ខ្ញុំ​សុំ​លាក់​សិន​បង ព្រោះ​​ទុក​ឲ្យ​បង​ ស៊ីនឿន គាត់​បក​ស្រាយ​នៅ​ថ្ងៃ​ភ្ជាប់​ពាក្យ​ទៅ"។

​ទោះ​បី​ជា​ប្រភព​ច្បាស់​ការ​បង្ហើប​ដូច្នេះ​ក្ដី ប៉ុន្តែ​​លោក នៅ ស៊ីនឿន មិន​អាច​សុំ​ការ​បក​ស្រាយ​លម្អិត​បាន​ទេ​ដោយ​ទូរស័ព្ទ​​ហៅ​ចូល​តែ​មិន​មាន​អ្នក​ទទួល៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី