កុំ​ឲ្យ​ទិញ​ខុស! នេះ​តម្រូវ​ការ​ម៉ាស៊ីន​ Android&iOS សម្រាប់​អ្នក​ចង់​លេង​ PUBG Mobile

  • 2018-12-03 11:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

PlayerUnknown's Battleground បាន​វិវត្ត​ឈាន​ចូល​ដល់​រដូវ​កាល​ទី ៤ ដោយ​មាន​ពង្រឹង​នូវ​ផែនទី​និង​ឈុត​សំលៀកបំពាក់​ថ្មី​ជា​ច្រើន។ បច្ចុប្បន្ន​ជា​ហ្គេម​ដ៏​ពេញ​និយម​មួយ​នៅ​លើ​ទូរសព្ទ​ដោយ​សម្រាប់ Google Play Store មាន​ការ​ចុច Download លើស​ពី ១០០ លាន​ដង ក្នុង​នោះ​ការ Review ៨ លាន​ដង​វាយ​តម្លៃ ៤,៥។

សម្រប​នឹង​ឥទ្ធិពល​មួយ​នេះ​យុវវ័យ​ជា​ច្រើន​នៅ​ពេល​ដែល​ទិញ​ទូរសព្ទ​ថ្មី​ភាគ​ច្រើន​តែង​សួរ​អ្នក​លក់​ឬ​ទទួល​ការ​ណែនាំ​ពី​មិត្តភ័ក្ដិ តើ​ម៉ាស៊ីន​ប្រភេទ​ណា​ទើប​អាច​លេង PUBG Mobile បាន? កុំ​ឲ្យ​ហត់​សួរ​អ្នក​ដទៃ Sabay បង្ហើប​ពី​លក្ខណៈ​សម្បត្តិ​តម្រូវ​ម៉ាស៊ីន​ទាំង​លើ​ប្រព័ន្ធ iOS និង Android។

+តម្រូវ​ការ​ម៉ាស៊ីន iPhone/iPad សម្រាប់​លេង PUBG Mobile Season 4:

ដំណើរការ​លឿន​យឺត​ជា​រឿង​ទី​ពីរ ប៉ុន្តែ​សំខាន់​ឲ្យ​ម៉ាស៊ីន​នោះ​គាំទ្រ​ហ្គេម​សិន ដោយ iOS យើង​មើល​ត្រឹម​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិ​កឺ iOS 9 ឡើង​ទៅ ប៉ុន្តែ​គុណភាព​ឬ​ក្រាហ្វិក​នៃ​ការ​លេង​ខុស​គ្នា​ផ្អែក​ទៅ​តាម​ជំនាន់​ម៉ាស៊ីន​ពី iPhone 5s ឡើង​ដល់ iPhone XS/XS Max ខណៈ iPad ក្រុមហ៊ុន Tencent រាប់​ពី iPad 2 ដល់ iPad Pro (2018)។

+តម្រូវ​ការ​ម៉ាស៊ីន Android សម្រាប់​លេង PUBG Mobile Season 4:

អ្នក​លេង​ PUBG លើ​ទូរសព្ទ​ Android ក្រៅ​ពី​កំណត់​ប្រព័ន្ធ​ប្រតិបត្តិ Android 4.3 ឡើង​ទៅ ទៀត​សោត​ក៏​ត្រូវ​មាន​ឧបករណ៍​ដែល​មាន​បំពាក់ RAM យ៉ាង​តូច​ទំហំ 2GB និង​អង្គ​ផ្ទុក​ទំនេរ 2GB ដូច​គ្នា ក្រៅ​ពី​ទំហំ​ទាញ​យក​ហ្គេម​ចេញ​ពី Play Store ហើយ ទៀត​សោត​ក៏​នឹង​មាន​ការ​កើន​ឡើង​នូវ​ទិន្នន័យ​លេង​មួយ​ចំនួន​ជា​បន្តបន្ទាប់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Indian Express   ប្រែ​សម្រួល៖ កៅ រក្សា