ប្លែក! ព្រឹត្តិការណ៍​រត់​ឆ្លង​​​ច្រើន​ឧបសគ្គ​​ដំបូង​នៅ​កម្ពុជា​ឧបត្ថម្ភ​ដោយ​ Under Armour​

  • 2018-12-04 04:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ Breakthrough Barriers Dash ជា​ការ​ប្រណាំង​ប្រជែង​​ឆ្លង​កាត់​ច្រើន​ឧបសគ្គ​លើក​ដំបូង​នៅ​កម្ពុជា​នឹង​កក្រើក​​ទី​លាន​​​នៅ​​រាជ​ធានី​ភ្នំពេញ។ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​​យ៉ាង​ពិសេស​​សម្រាប់​ក្រុម​គ្រួសារ​ និង​​អត្តពលិក​រត់​ប្រណាំង​ យុវជន​ ក្មេង​ៗ​​ដែល​ជា​​បេសកកម្ម​​ប្លែក​​លើក​ដំបូង​នៅ​កម្ពុជា​​ក្នុង​គោល​បំណង​លើក​កម្ពស់​សុខភាព​​ក្នុង​ទី​ក្រុង​ដ៏​មមាញឹក។

កីឡា​ប្រកួត​ប្រជែង​​មួយ​ប្រភេទ​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ជំនួយ​ដោយ​ម៉ាក​សំលៀកបំពាក់​កីឡា​ដ៏​ល្បី​ល្បាញ​ របស់​សហរដ្ឋ​អាមេរិក​ Under Armour និង​រៀប​ចំ​ដោយ​​ The​ Idea​ Consultancy​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឯ​ AISPP ​ជា​សាលា​មាន​​ផ្ទៃ​ដី​ទំហំ​ ៤​ហិចតា​ ជិត ផ្សារ​ទំនើប​អ៊ីអនម៉ល​ទី​២ សាខា​សែន​សុខ នៅ​ថ្ងៃ​សៅរ៍​ ទី​៨​ ខែ​ធ្នូ ​វេលា​ម៉ោង​៨ ព្រឹក​ដល់​ម៉ោង​ ១២​ ថ្ងៃ​ត្រង់​ជា​មួយ​នឹង​វគ្គ​ប្រកួត​ប្រជែង​ដែល​ចាប់​ផ្តើម​នៅ​ម៉ោង​៩​ព្រឹក​ និង​វគ្គ​ប្រកួត​ប្រជែង​ផ្សេង​ដោយ​ឡែក​សម្រាប់​កុមារ​ និង​បេក្ខជន​ចុះ​ឈ្មោះ​ជា​ក្រុម។ ក្រុម​គ្រួសារ​ក៏​អាច​ចូល​រួម​កម្សាន្ត​សប្បាយ​ក្នុង​ថ្ងៃ​នេះ​​ជា​មួយ​នឹង​ទំនិញ​ ម្ហូប​អាហារ​ កន្លែង​លំហែ​កម្សាន្ត​​ និង​វគ្គ​ឧបសគ្គ​តូច​ៗ​សម្រាប់​កុមារ។

វគ្គ​ឧបសគ្គ​ចម្ងាយ​១​​គីឡូម៉ែត្រ​នេះ​​តម្រូវ​ឲ្យ​អ្នក​ចូល​រួម​ឆ្លង​កាត់​​ឧបសគ្គ​​៨​​ដំណាក់​កាល​​​ដែល​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ច្រើន​ដូច​ជា​​ Hiruscar,​ Fly Phnom Penh,​ True Money,​ Rise Fitness,​ Pepsi,​ Under Armour, Sabay Media និង Sting។ ជ័យ​លាភី​នៃ​ការ​ប្រណាំង​​​នឹង​ទទួល​បាន​​ប្រាក់​រង្វាន់​​ជាង ១ ០០០ ០០០​ រៀល​ ​រង្វាន់​សំបុត្រ​ទ្រីប៉ូលីនផាក និង​​រង្វាន់​ផ្សេង​ៗ​ជា​​ច្រើន​ទៀត។

Walmax​ sports​ ជា​អ្នក​លក់​ដូរ​កីឡា​ដែល​ទទួល​បាន​សិទ្ធិ​ចែក​ចាយ​ផ្តាច់​មុខ​សម្រាប់​ Under​ Amour​ នៅ​កម្ពុជា។ Walmax Sports បាន​បើក​ហាង​លក់​សំលៀកបំពាក់​កីឡា​ UA​ ដំបូង​គេ​នៅ​ ខេត្ត​សៀមរាប​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៧​ បន្ទាប់​មក​គឺ​ហាង​ប្រេនហោស្ស៍​ UA ដំបូង​នៅ​ខែ​ធ្នូ​ឆ្នាំ​ ២០១៨​ ។   ចំណែក​ The Idea Consultancy ជា​ក្រុម​ហ៊ុន​សង្គម​មួយ​ដែល​មាន​ក្រុម​អ្នក​ជំនាញ​​ពិគ្រោះ​យោបល់​អាជីវ​កម្ម​ពហុ​វិន័យ​ អ្នក​វិភាគ​ទិន្នន័យ​ អ្នក​ឌីហ្សាញ​ ពហុ​ព័ត៌មាន វិស្វករ​គម្រោង​ អ្នក​និពន្ធ​ អ្នក​បណ្តុះ​បណ្តាល​ និង​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍។  The Idea បាន​រៀប​ចំ​និង​អនុវត្ត​ដំណោះ​ស្រាយ​សម្រាប់​ រដ្ឋាភិបាល​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ សហ​គ្រាស​សង្គម​ និង​សាជីវកម្ម​នៅ​ទូទាំង​ពិភពលោក។

តើ​អ្នក​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចូល​រួម​ Breakthrough​ Barriers​ Dash​ នៅ​ឆ្នាំ​ក្រោយ​សម្រាប់​ការ​ឧបត្ថម្ភ​និង​ការ​ចូលរួម​?

សម្រាប់ពត័មានបន្អែម

  • អ៊ីម៉ែល: mike@theideaconsultants.com
  • ហ្វេសប៊ុក: facebook.com/breakthroughdash/
  • គេហទំព័រ: http://www.breakthroughdash.com/

អត្ថបទ៖ ជាន ចាន់រ៉ា