Honda ​និយាយ​ពី​ជម្រើស​ជាតិ​កម្ពុជា៖ ​ពួកគេ​ត្រូវ​ជួប​ឧបសគ្គ​ច្រើន ​មិន​អាច​គេច​បាន​ទេ

  • 2018-12-04 06:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ជា​កំពុង​លេង​នៅ​លីគ​កំពូល​អូស្ត្រាលី​យ៉ាងណា​ក្ដី ប៉ុន្តែ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​នៅ​តែ​មិន​ភ្លេច​ដាស់​តឿន​ដល់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ឡើយ។

លោក​បាន​ចេញ​សារ​ថ្មី​មួយ​ទៀត​ហើយ​ដល់​កីឡាករ​ជម្រើស​ជាតិ​ទាំង​២៣​នាក់។ ដោយ​ក្នុង​នោះ ​មាន​អត្ថន័យ​ថា៖ ​“ពួកគេ គឺ​ជា​កីឡាករ​ជម្រើស​ជាតិ​ ដោយ​មាន​គ្នា​ ២៣នាក់​ប៉ុណ្ណោះ​ ដែល​បាន​ជ្រើសរើស​ក្នុង​ចំណោម​មនុស្ស​ជាង​ ១៦​លាន​នាក់។ ពួកគេ ​គឺ​ជា​ក្ដី​សង្ឃឹម​របស់​ប្រជាជន​កម្ពុជា​ ដូច្នេះ​ពួកគេ ​ត្រូវ​ប្រឈម​មុខ​នឹ​ង​ឧបសគ្គ​ជាច្រើន​ ដោយ​មិន​អាច​គេចវេស​បាន​ឡើយ។ ពួកគេ​កំពុង​បង្កើត​ក្ដី​សង្ឃឹម​ឲ្យ​ប្រជាជន​ខ្លួន ។ ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា ​ពួកគេ​អាច​ធ្វើ​បាន​ច្រើនជាង​នេះ​ទៀត”។

Honda ​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​នេះ​ដែរ ​រូប​លោក​មិន​ទទួល​យក​ប្រាក់​ឈ្នួល​ឡើយ រយៈ​ពេល​២​ឆ្នាំ​ក្នុង​ការ​ដឹក​នាំ​កម្ពុជា​នេះ។ ប៉ុន្តែ​ក៏​មិនមែន​មានន័យ​ថា​លោក​នឹង​ត្រូវ​នៅ​ជាមួយ​ក្រុម​កម្ពុជា​រហូត​ដែរ ​នៅ​ពេល​ណា​ដែល​លោក​មិន​បាន​ដឹក​នាំ​ទេ ​នោះ​តួនាទី​ទាំង​អស់​នឹង​ត្រូវ​ធ្លាក់​ទៅ​លើ​លោក Felix ​ដែល​ជា​គ្រូ​បង្វឹក​នោះ​វិញ៕

អត្ថបទ៖ មុន្នីរម្យ