ដើម្បីអបអរខួបកំណើត Jin សមាជិក​ក្រុម BTS នាំគ្នាបង្ហោះ​រូបដុតម្ចាស់ខួបអស់ស្ទះ

  • 2018-12-04 08:08:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ គឺ​ជា​ថ្ងៃ​ខួប​កំណើត​របស់​សមាជិក​បងគេ​ប្រចាំ​ក្រុម​ BTS ហើយ​ដើម្បីអបអរ​ សមាជិក​រួម​ក្រុម ក៏ដូចជា​អ្នក​គាំទ្រ​បាន​នាំគ្នា​ជូនពរ​ និង​បង្ហោះ​រូប Jin គ្រប់​គ្នា។

ឈាន​ដល់​ថ្ងៃ​ទី​ ០៤ ខែធ្នូ​ ឆ្នាំ ២០១៨​ សមាជិក​ពូកែ​លេង​សើច​ Jin មាន​អាយុ​ ២៦​ឆ្នាំហើយ (អាយុ​នៅកូរ៉េ​ ២៧)។ អមដំណើរ​ជាមួយ​អ្នក​គាំទ្រ​ សមាជិក​ ៦​នាក់​ផ្សេង​ទៀត​របស់​ BTS ក៏​បាន​អបអរ​ថ្ងៃ​ពិសេស​របស់​បង​ប្រុស​របស់​ខ្លួន​ម្នាក់​នេះ​ដែរ។ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​ធ្វើ​ខុស​ពី​អ្នក​គាំទ្រ​ គឺ​មិ​នមែន​បង្ហោះ​រូប​ស្អាត​ ឬ​ Cute Cute របស់​ Jin ទេ ផ្ទុយ​ទៅ​វិញ​ជា​រូបបែប​កំប្លែងៗ​ទៅ​វិញ។

ពួកគេ​បាន​បង្ហោះ​ម្នាក់​ម្ដងៗ​លើ​គណនី​ Twitter ផ្លូវ​ការ​របស់​ BTS។ ទាំង​ រូប​ Profile និង​ រូប​ Cover នៃ​គណនី​នោះ​ ពេញ​ទៅ​ដោយ​រូប​របស់​ Jin។ សមាជិក​ទាំង​អស់​បាន​រចនា​រូបភាព​ជា​ពិសេស​ ដោយ​កាត់​មុខ​ម្ចាស់​ខួប​ម្នាក់​នេះ​លើ​រូប​ម្ចាស់ដើម។

ក្រៅ​ពី​នេះ​ក៏​មាន​រូប ៣សន្លឹក​ទៀត​ដែល​ជា​ស្នាដៃបង្ហោះ​របស់​ Jimin (រូបគេង) រូបភ្ញាក់​ បង្ហោះ​ដោយ​ RM និង​មួយសន្លឹកទៀត​ពី Jungkook៕

បង្ហោះដោយ Jimin​
បង្ហោះ​ដោយ​ RM
បង្ហោះដោយ Jungkook

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី