ត្រូវ​ចាំ​ដល់​ឆ្នាំ ២០២០ បើ​ចង់​កាន់ iPhone ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត 5G

  • 2018-12-04 13:32:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ពី Bloomberg បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ Apple គ្រោង​នឹង​ពន្យារ​ពេល​ចេញ​ផ្សាយ​ iPhone មាន​ប្រើ 5G ដល់​ឆ្នាំ ២០២០ ដែល​នេះ​ជា​ការ​ចាញ់​ប្រៀប​មួយ​ធៀប​នឹង Samsung ល្ហិចល្ហៀង​ត្រៀមខ្លួន​រួច​ស្រេច​ចង់​ប្រកាស​ឆ្នាំ​ក្រោយ។

កាល​ពី​អតីតកាល Apple ក៏​ធ្លាប់​ដើរ​ជា​តួ​អង្គ​រង​បង្ហាញ iPhone គាំទ្រ​ប្រព័ន្ធ 3G និង 4G ក្រោយគូ​ប្រជែង ប៉ុន្តែ​ជុំវិញ​បញ្ហា​នេះ​ត្រូវ​បាន​អ្នក​វិភាគ​នៅ Gartner Inc លោក Mark Hung មាន​ប្រសាសន៍​ថា៖ "ជានិច្ចកាល​ Apple តែងតែ​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​វិស័យ​បច្ចេកវិទ្យា​ប្រព័ន្ធ​អ៊ីនធឺណិត ពិត​ណាស់​ដែល​កាល​ពី​អតីតកាល​ការ​ដើរ​ក្រោយ​គេ​មិន​រង​ផល​ប៉ះពាល់ ប៉ុន្តែ​សម្រាប់ 5G គឺ​ងាយ​ជះ​ឥទ្ធិពល​ដល់​ទីផ្សារ​ខ្លាំង​បំផុត បែប​នេះ​បើ​រង់ចាំ​ហួស​ឆ្នាំ ២០២០ នោះ​ខ្ញុំ​គិត​ថា​ពួក​គេ​នឹង​ទទួល​ផល​ប៉ះ​ពាល់​ខ្លាំង"។

សព្វថ្ងៃ​ដោយ​កំពុង​ជួប​ជម្លោះ​ជាមួយ​ក្រុមហ៊ុន Qualcomm នោះ​ Apple អាច​នឹង​ងាក​ទៅ​ប្រើប្រាស់ modem ផ្គត់ផ្គង់​ដោយ Intel ដោយ​កន្លង​ទៅ​ក្រុមហ៊ុន​ទើប​ចេញ​ផ្សាយ​ម៉ូឌែល XMM 8160 5G ត្រៀម​ចរាចរ​នា​ត្រីមាស​ទី ២ ឆ្នាំ ២០១៩ គាំទ្រ​ល្បឿន​ដំណើរការ​ដល់ ៦ ជីហ្គាប៊ីត​ក្នុង​មួយ​វិនាទី ពោល​គឺ​លឿន​ជាង ៣ ទៅ ៦ ដង​ធៀប​នឹង LTE៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី