មើលរូបរាង Galaxy S10+ ជួយដាក់ពិន្ទុផង
- 2018-12-04 03:26:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលរូបរាង Galaxy S10+ ជួយដាក់ពិន្ទុផង
ចន្លោះមិនឃើញ
រូបភាព Render ដំបូងបំផុតនៃ Galaxy S10+ ដែលរួមសហការផលិតដោយ @OnLeaks និង 91Mobiles បានលេចឡើងយ៉ាងភ្ញាក់ផ្អើលបំផុត។ រូបភាព Render នេះផលិតឡើងដោយផ្អែកលើដំណឹងដែលលេចចេញពីប្រភពគួរទុកចិត្តជាច្រើន។
រូបភាពខាងលើបានបង្ហាញថា Galaxy S10+ នៅតែមានប្រើប្រាស់អេក្រង់ OLED រាងកោង ប៉ុន្តែលើផ្ទៃអេក្រង់នេះមានបង្កប់រន្ធចំនួនពីរសម្រាប់បំពាក់កាមេរ៉ាភ្លោះ។ ហេតុនេះធ្វើឲ្យគែមអេក្រង់ខាងលើមានកម្រាស់កាន់តែស្ដើង។
នៅផ្នែកខាងក្រោយឃើញមានរៀបចំកាមេរ៉ាជាលក្ខណៈផ្ដេកដូចជានៅលើ Galaxy Note 9 ដែរ ប៉ុន្តែមានបន្ថែមនូវគ្រាប់កាមេរ៉ាទីបី។ កាមេរ៉ាទាំងបីនេះជឿជាក់ថា កាមេរ៉ាមេជាប្រភេទធម្មតា, កាមេរ៉ាទីពីរជាប្រភេទ Telephoto និងកាមេរ៉ាទីបីជាប្រភេទ Wide-Angle អាចថតរូបទំហំធំ។ ការផ្លាស់ប្ដូរមួយទៀតនៅផ្នែកខាងក្រោយ គឺអវត្តមានទ្រនាប់ស្កេនម្រាមដៃ ដែលត្រូវជំនួសដោយទ្រនាប់ស្កេនបង្កប់ក្រោមផ្ទៃអេក្រង់តែម្ដង។
រន្ធនានាលើ Galaxy S10+ មានដូចជារន្ធ USB-C រួមជាមួយរន្ធដោតកាស 3.5 mm ហើយផ្នែកខាងលើមានរន្ធស្រូបសំឡេង និងរន្ធដោតស៊ីម/មេមូរីកាត។ គួរដឹងថា Galaxy S10 នឹងមានរហូតដល់ ៣ ប្រភេទ ហើយ Galaxy S10+ ខុសប្លែកពីគេត្រង់មានកាមេរ៉ាភ្លោះនៅខាងមុខ។ Galaxy S10 ទាំងបីប្រភេទរំពឹងថានឹងប្រកាសចេញនៅអំឡុងខែកុម្ភៈឆ្នាំ ២០១៩ ខាងមុខនេះ៕
ចុចអាន៖