ភ្ញាក់​តិច​អី! iPhone XS និង iPhone X ចាញ់​គេ​ តាំង​ពី​ទឹក​ទី​មួយ​

  • 2018-12-05 01:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTuber ជំនាញ​ខាង​វាយ​តម្លៃ​លើ​ផលិតផល​បច្ចេកវិទ្យា​​ឈ្មោះ​ Marques Brownlee បាន​បង្កើត​ការ​​ប្រកួត​​សមត្ថភាព​ថត​រូប​លើ​ស្មាតហ្វូន​ចំនួន​ ១៦ ម៉ូដែល​ផ្សេងៗ​គ្នា ដែល​បាន​ចេញ​អំឡុង​ឆ្នាំ ២០១៧ និង​ ២០១៨។

ការ​ប្រកួត​នេះ​មាន​ឈ្មោះ​ថា​ “The Blind Smartphone Camera Test 2018” ដែល​​អ្នក​គាំទ្រ​របស់​ Marques មាន​សិទ្ធ​បោះឆ្នោត​រើស​យក​រូបភាព​ណា​មួយ​ដែល​ខ្លួន​ពេញ​ចិត្ត ដោយ​មិន​បង្ហាញ​ថា​រូបភាព​នោះ​ថត​ចេញ​ពី​ស្មាតហ្វូន​ម៉ូដែល​ណា​ឡើយ។

​​ចំពោះ​តង់​ទី​មួយ​ Marques បាន​ដាក់​ Palm Phone ប្រកួត​ជា​មួយ​ Huawei Mate 20 Pro, Razer Phone 2 ប្រកួត​នឹង OnePlus 6T, LG V40 ប្រកួត​នឹង​ Pixel 2, iPhone XS ប្រកួត​​នឹង​ BlackBerry KEY2, Pixel 3 ជា​មួយ​ P20 Pro, RED Hydrogen One ប្រកួត​នឹង​ Moto Z2, Galaxy Note 9 ប្រកួត​នឹង​ HTC U12+ និង iPhone X ប្រកួត​នឹង​ Pocophone។

ស្មាតហ្វូន​ដែល​អាច​ឈ្នះ​ទៅ​ប្រកួត​នៅ​តង់​ទី​ពីរ​គឺ​ Mate 20 Pro ប្រកួត​នឹង​ Razer Phone 2, LG V40 ប្រកួត​នឹង​ BlackBerry KEY2, P20 Pro ប្រកួត​នឹង​ RED Hydrogen One និង Galaxy Note 9 ប្រកួត​នឹង​ Pocophone។

ជុំ​បន្ទាប់​គឺ​ Mate 20 Pro ប្រកួត​នឹង​ BlackBerry KEY2 និង RED Hydrogen One ប្រកួត​នឹង​ Pocophone។ ជុំ​ចុង​ក្រោយ​ពេល​ Mate 20 Pro ត្រូវ​ប្រកួត​នឹង Pocophone គឺ Mate 20 Pro ជា​អ្នក​ទទួល​បាន​ជ័យ​ជម្នះ។

ឆ្លង​កាត់​ការ​ប្រកួត​នេះ​គេ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ដោយ​សារ​ iPhone XS និង iPhone X បាន​ចាញ់​គូ​ប្រកួត​តាំង​ពី​នៅ​ជុំ​ទី​មួយ ​ហើយ​គូ​ប្រកួត​ទាំង​ពីរ​សុទ្ធ​តែ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ខ្លួន​។ Marques បាន​និយាយ​ថា​រូបភាព​ដែល​មាន​ពន្លឺ​ភ្លឺ​តែង​បាន​នាំ​មុខ​ក្នុង​ការ​បោះឆ្នោត​ជានិច្ច​ ​ហើយ​នេះ​ជា​ចំណុច​មួយ​ធ្វើ​ឲ្យ iPhone XS និង iPhone X ត្រូវ​គេ​ផ្ដួល​បាន​ដោយ​ងាយ៕

ចុចអាន៖

​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង