គួរឲ្យសរសើរ! ប្រធានាធិបតីម៉ិកស៊ីកូ ធ្វើតាមសន្យាជិះយន្ដហោះដឹកអ្នកដំណើរ ព្រោះហេតុផល១

  • 2018-12-05 02:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ចូល​កាន់​តំណែង ប្រធានាធិបតី​ថ្មី​ម៉ិកស៊ីកូ​លោក Andres Manuel Lopez Obrador បាន​ធ្វើ​តាម​សន្យា​នៃ​យុទ្ធនាការ​របស់​ខ្លួន​រួច​មក​ហើយ។

លោក Lopez Obrador បាន​ដាក់​លក់​យន្ដហោះ​ប្រធានាធិបតី​របស់​ខ្លួន​ប្រភេទ Boeing 787-8 Dreamliner TP-01 ដើម្បី​យក​លុយ​មក​ជួយ​សហគមន៍​ក្រី​ក្រ​ក្នុង​ប្រទេស​វិញ។ នៅ​ក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម Twitter កាល​ពី​ខែ​កញ្ញា ប្រធានាធិបតី​រូប​នេះ​ថ្លែង​ថា "ខ្ញុំ​នឹង​មិន​ជិះ​យន្ដហោះ​ប្រធានាធិបតី​នោះ​ទេ។ ខ្ញុំ​នឹង​អាម៉ាស់​មុខ​ខ្លាំង​ណាស់ ប្រសិនបើខ្ញុំជិះយន្ដហោះ​ប្រណីត​បែប​នេះ ខណៈ​ប្រទេស​របស់​ខ្ញុំ​កំពុង​រស់​នៅ​ជាមួយ​ភាព​ក្រីក្រ។”

ដោយ​គោរព​តាម​ពាក្យ​សម្ដី​របស់​ខ្លួន រយៈ​ពេល​ត្រឹម​មួយ​ថ្ងៃ​ក្រោយ​ឡើង​កាន់​តំណែង លោក Lopez Obrador បាន​ជិះ​យន្ដហោះ​ជាមួយ​អ្នក​ដំណើរ​ដទៃ​ទៀត​ទៅ​កាន់​រដ្ឋ Veracruz។ រូប​ថត​ជា​ច្រើន​បង្ហាញ​ថា លោក​បាន​ធ្វើ​ដំណើរ​ដូច​អ្នក​ដំណើរ​ដទៃ​ទៀត​បើ​ទោះ​បី​ជា​ខ្លួន​ជា​ប្រធានាធិបតី​ក៏​ដោយ៕

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន