យុវជន​វូស៊ូ​រូប​នេះ​​ប្ដេជ្ញា​ ​នឹង​សម្រេច​ក្ដី​សុបិន​​យក​មេដាយ​មាស​ស៊ីហ្គេម​ឆ្នាំ​២០២៣​

  • 2018-12-05 03:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​ជម្រើស​ជាតិ​​ប្រភេទ​កីឡា​វូស៊ូ រ៉ុង ភិរុណ ​បាន​ប្ដេជ្ញា​ប្រឹងប្រែង​ហ្វឹកហាត់​ប្រភេទ​កីឡា​មួយ​នេះ​ឲ្យ​បាន​ខ្លាំង​​បំផុត ដើម្បី​អាច​ធានា​​យក​បាន​ការ​ឈ្នះ​មេដាយ​មាស​ជូន​កម្ពុជា​​ក្នុង​ប្រភេទ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

រ៉ុង ភិរុណ

​យុវជន​វ័យ ១៨​ឆ្នាំ​រូប​នេះ​កំពុង​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ ដើម្បី​ចេញ​ទៅ​ប្រកួត​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំ​ក្រោយ។ ប៉ុន្តែ​ការ​ចេញ​ទៅ​លើ​ក​ទី​១​នេះ​​រូប​គេ​មិន​ហ៊ាន​សន្យា​យក​មេដាយ​​​បាន​ឡើយ។

​ប៉ុន្តែ​នៅ​ឆ្នាំ​២០២៣​កីឡាករ​​កើត​នៅ​ក្រុង​ភ្នំពេញ​រូប​នេះ​មាន​ក្ដី​ស្រមៃ​មួយ​គឺ​ចង់​ឈ្នះ​មេដាយ​មាស​លើ​ប្រភេទ​កីឡា​មួយ​នេះ​​ឲ្យ​បាន​ ដើម្បី​មុខ​មាត់​ប្រទេស​ជាតិ។ ជាង​នេះ​ទៅ​ទៀត ភិរុណ ក៏​​បាន​សន្យា​ថា នឹង​ប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​បំផុត ដើម្បី​អាច​មាន​ភាគ​រយ​ឈ្នះ​មេដាយ​មាស​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន។

រ៉ុង ភិរុណ ​បាន​ចូល​ខ្លួន​ហ្វឹកហាត់​កីឡា​វូស៊ូ​ចំនួន ៦ ឆ្នាំ​មក​ហើយ។ ឆ្នាំ​២០១៩ ជា​លើក​ទី​១​ ដែល​រូប​គេ​ នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ហ្វីលីពីន៕ ​

សកម្មភាព​សម្ដែង​ក្នុង​ពីធី​បិទ​វគ្គ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ម្សិលមិញ៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម