Szczesny តាំង​ពី​ចូល​ Barcelona មិនដែល​ចាញ់​សោះ នឹង​ Clean Sheets ...

  • 2025-04-13 00:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់ Barcelona ដែល​បាន​​នាំ​ចូល​មក​ជំនួស ter Stegen ដែល​រង​របួស​សោះ​​ ពេលនេះ​កំពុង​តែ​ធ្វើ​បាន​ល្អ​​ខ្លាំង​មែនទែន ពោល​គឺ​មិនដែល​ចាញ់​សោះ​ក្នុង​ការ​បង្ហាញ​ខ្លួន ២២​លើក​ឲ្យ​ក្រុម​ ហើយ​ថែម​ទាំង​បិទ​ដៃគូមិន​ឲ្យ​ស៊ុត​ចូល​ដល់​ទៅ​១២​លើក​។

អ្នក​ចាំ​ទី​ជម្រើស​ជាតិ ប៉ូឡូញ បច្ចុប្បន្ន​មាន​វ័យ​ចូល​ក្បាល​​៣៥ ឆ្នាំ​​ទៅ​ហើយ ដ្បិត​តែ​មាន​វ័យ​ជ្រេ​បន្តិច​មែន តែ​បើ​មើល​ពី​សមត្ថភាព​នៅ​តែ​ល្អ​ ពិបាក​នឹង​រក​អ្នក​ណា​មក​ប្រៀប​បាន​ក្នុង​នាម​អ្នក​ចាំ​ទី​ដែល​មាន​វ័យ​ស្របាក់ស្របាល​រូប​គេ​នៅ​ពេល​នេះ​។ ​គេ​មាន​កម្ពស់​១,៩៥ ម៉ែត្រ មាន​ទម្ងន់​៩០​គីឡូក្រាម កើត​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​១៩៩០​ នេះ​មាន​ន័យ​ថា បើ​សិន​ជា​ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា ខាង​មុខ​នេះ​ដល់​ថ្ងៃ​កំណើត​របស់​គេ​គម្រប់​៣៥​ឆ្នាំ​តែ​ម្ដង​។

​ការ​ប្រកួត​ចុង​ក្រោយ​​គឺ​គេ​បាន​បិទ​ដៃ​គូ​មិន​ឲ្យ​ស៊ុត​ចូល​​ជា​ថ្មី​ ក្នុង​ការ​ប្រកួត​ទល់​ Leganes ដែល​បាន​យក​ឈ្នះ ១-០ នៅ​ក្នុង​ការ​ប្រកួត​​ La Liga សប្ដាហ៍​ទី​៣១​ ហើយ​បច្ចុប្បន្ន​កំពុង​តែ​​ស្ថិត​នៅ​លើ​គេ​ក្នុង​តារាង​ក្របខណ្ឌ​កំពូល​អេស្ប៉ាញ​មួយ​នេះ​មាន​៧០​ពិន្ទុ​ក្នុង​ដៃ​តាម​ពី​ក្រោយ​ដោយ អធិរាជ​ស Real Madrid ដែល​មាន​ ៦៣​ពិន្ទុ​ តែ​ Real សល់​១​ប្រកួត​ក្នុង​ដៃ​៕

Daro Ly

អត្ថបទពេញនិយម
អត្ថបទថ្មី