បរទេសស្គាល់កម្ពុជាច្រើន ដោយសារកម្មវិធីពាក់កណ្ដាលម៉ារ៉ាតុងអង្គរ
- 2018-12-05 04:29:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បរទេសស្គាល់កម្ពុជាច្រើន ដោយសារកម្មវិធីពាក់កណ្ដាលម៉ារ៉ាតុងអង្គរ
ចន្លោះមិនឃើញ
ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ បានបញ្ចប់ទៅដោយជោគជ័យ ក្រោមការចូលរួមពីសំណាក់អ្នកគាំទ្រប្រមាណ១០ ៥០០នាក់មកពី៧៦ប្រទេសផ្សេងគ្នា។
ក្នុងនោះដែរ អ្នកស្រី Rosel Bec ជនជាតិអូស្ត្រាលីដែលជាអ្នករត់បានលេខ១ វិញ្ញាសា២១គីឡូម៉ែត្រ បានបញ្ជាក់ថាក្រុមគ្រួសារអ្នកស្រីមកចូលរួមរត់ម៉ារ៉ាតុងនេះទាំងអស់គ្នា ហើយនេះក៏ជាលើកដំបូងដែលអ្នកស្រីបានស្គាល់កម្ពុជា តំបន់អង្គរដ៏ល្អរុងរឿងនេះផងដែរ។
“នេះជាលើកដំបូងរបស់ខ្ញុំដែលបានមកចូលរួមកម្មវិធីរត់ម៉ារ៉ាតុងនេះ ហើយបានស្គាល់ប្រជាជនកម្ពុជា និងតំបន់អង្គរនេះ។ ពួកគេពិតជារស់រាយ និងទទួលភ្ញៀវបានយ៉ាងល្អ។ ខ្ញុំពិតជារំភើបដែលបានចូលរួមកម្មវិធីមួយនេះ។ អរគុណសម្រាប់អ្នករៀបចំ ដែលបានបង្កើតការរត់ពាក់កណ្ដាលម៉ារ៉ាតុងនេះឡើយ”។ សម្ដីរបស់អ្នកស្រី Rosel ដែលប្រើពេល១ម៉ោង២៨នាទី ៤៥វិនាទី រត់២១គីឡូម៉ែត្រ។
ជាមួយគ្នានោះដែរ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក៏និយាយពីការទាក់ទាញភ្ញៀវបានច្រើនដែរ ក្នុងការប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុងនេះ។ ឯកឧត្តម ក៏អរគុណដល់ដៃគូសហការដូចជា Manulife ជាដើម ដែលបានជួយជ្រោមជ្រែងឱ្យកម្មវិធីនេះទទួលបានលទ្ធផលល្អយ៉ាងនេះ៕