មិនហត់ដើរឆ្ងាយ! ឆ្លងឆ្នាំនៅភ្នំពេញមានពិធីប្លែកៗធំជាងរាល់ដង ហើយកន្លែងកាន់តែពិសេស

  • 2018-12-05 08:27:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​សហការ​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ​-អន្តរជាតិ​ និង​គណៈ​កម្មការ​អន្តរក្រសួង​ នឹង​រៀប​ចំ​ពិធី​ឆ្លង​ឆ្នាំ​សកល​ ឆ្នាំ​២០១៨ ឈាន​ចូល​២០១៩​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​០៣ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​ ២៩ ​ដល់ រំលង​យប់​ថ្ងៃ​ទី ៣១ ខែ ​ធ្នូ ។ នេះ​បើ​តាម​ការ​បង្គាប់​សម្ដេច​ ហ៊ុន សែន កាល​ពី​ថ្មី​ៗ​។

ព្រឹត្តិការណ៍​នេះ នឹង​រៀប​ចំ​នៅ​វិមាន​ឈ្នះ ឈ្នះ​ ស្ថិត​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ លី យ៉ុង​ផាត់ មហាវិថី​ឈ្នះ ឈ្នះ សង្កាត់​ព្រែក​តាសេក​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានីភ្នំពេញ​ ដោយ​មាន​រៀប​ចំ​ការ​ប្រគុំ​តន្រ្តី​សម័យ​ខ្នាត​ធំ​ អម​ដោយ​ការ​ដាក់​ស្ដង់​តាំង​ពិព័រណ៍​ផលិតផល និង​ការ​សម្ដែង​សិល្បៈ​បុរាណ​ខ្មែរ-សម័យ ជាដើម។​​​​​​​

គួរជម្រាបថា កន្លង​មក​កម្មវិធីឆ្លងឆ្នាំនៅភ្នំពេញ សាលារាជធានីតែងតែរៀបចំនៅវត្តភ្នំ កណ្ដាលរាជធានីភ្នំពេញ៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី