ដឹង​តែ​កក្រើក​ទៀតហើយ​! Huawei អញ្ជើញ Bella មក​ខ្មែរឆាប់ៗនេះ

  • 2018-12-05 09:51:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រំភើប សប្បាយៗ និង​កាន់តែ​កក្រើក ជាមួយ​ការ​ប្រគំ​តន្ត្រី Bella nova 3 series Live Concert នាំ​ជូន​ដោយ​ក្រុមហ៊ុន Huawei ដែល​មាន​ការចូលរួម​ពី​ពី​កំពូល​តារា​ស្រី ឯកអគ្គ​រដ្ឋទូត​ប្រចាំ​តំបន់​ដែលមាន​បី​ប្រទេស កម្ពុជា ថៃ ឡាវ​របស់​ក្រុមហ៊ុន Huawei កញ្ញា Bella Ranne និង​កំពូល​តារាច​ម្រៀ​ង លោក​នី​កូ កញ្ញា​សុខ​ស្រី​នាង សុវត្ថិ​មុនី​វណ្ណ និង សុវត្ថិ​មុនី​នាគ នៅ​ថ្ងៃ ១០ ធ្នូ នៅ​ស្ទូឌីយូ​ហង្ស​មាស ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ១ ជា​ន់ទី ៤ ដែល​មាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរ​ទស្សន៍​រស្មី​ហង្ស​មាស ២ ម៉ោង​ពេញ​ចាប់ពី​ម៉ោង ៧:០០ យ​ប់ត​ទៅ ។​

​ ​ក្នុងឱកាស​សម្ពោធ​ស្មា​ត​ហ្វូន​ត្រកូល nova3 ស៊េរី គឺ nova3 Lite ជា​ផ្លូវការ ក្រុមហ៊ុន Huawei នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​មិន​ធ្លាប់​មាន​នេះ ជា​ជំនួប​ឯកអគ្គ​រដ្ឋទូត​ក្រុមហ៊ុន Huawei កញ្ញា Bella Ranne ជាមួយ​អ្នកគាំទ្រ​នៅ​ប្រទេស កម្ពុជា និង​អបអរសាទ​រការ​លក់ដាច់​បំផុត​ស្មាត​ហ្វូ​ន nova3 Lite​។

​ងាយៗ​! គ្រាន់តែ​ទៅ​ថតរូប ឬ​សែ​ល​ហ្វី ជាមួយ T-stand ដែល​មាន​រូប​កញ្ញា Bella នៅ​ហាង Huawei សាខា Aeon 1 ឬ nojima នៅ​Aeon 1 ឬ ផ្លាក​ផ្សព្វផ្សាយ​នានា​របស់ Huawei ដែល​មាន​រូប​កញ្ញា Bella ហើយ​បង្ហោះ​ក្នុង​គណនី Facebook របស់​អ្នកជា Public ជាមួយ #BellanovaConcert អ្នក​ដែលមាន​ចំនួន Like ច្រើនជាងគេ នឹង​មាន​ឱកាស​ទៅ​ទទួល​កញ្ញា Bella ពី​ព្រលាន​យ​ន្ត​ហោះ និង​ឈ្នះ​សំបុត្រ VIP ចូលរួម​ការ​ប្រគំ​តន្ត្រី​។

លើសពី​នេះ​ទៅទៀត អ្នក​អាច​ចូលរួម​លេង​ក្នុង​ការ​ប្រកួតប្រជែង​នៅលើ Huawei Facebook Page: Huawei Mobile (KH) និង Instagram: huaweimobilekh ដើម្បី​ទទួលបាន​សំបុត្រ​ចូលរួមការ​ប្រ​គំ​តន្ត្រី​ឥតគិតថ្លៃ ដើម្បី​មានឱកាស​ជួប​ផ្ទាល់​ជាមួយ Bella​។ មិន​តែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​ទៅ​សាកសួរ​នៅតាម​បណ្តា​ហាង​លក់​ទូរ​ស័​ព្ទធំៗ​ដែល​មាន​ស្លាក​សញ្ញា​Huawei នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ទទួលបាន​សំ​បុត្រ​ឥតគិតថ្លៃ​ផងដែរ ដោយ​គ្រាន់តែ​ទិញ Huawei nova 3/nova 3i/ nova 3 lite និង​ធ្វើតាម​លក្ខខណ្ឌផ្សេងៗ​។​

​ ​លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​បាន​លើកឡើងថា “ យើង​រៀបចំ​កម្មវិធី​ដ៏​ពិសេស​នេះ ដើម្បី​ឆ្លើយតប​តាម​ការ​ស​ន្សា​របស់​ក្រុម​ហ៊ុនដែល​នឹង​អញ្ជើញ​កញ្ញា Bella មក​ប្រទេស​កម្ពុជា​បន្ទាប់ពី​ការតែងតាំង​កញ្ញា​ជា​ឯកអគ្គ​រដ្ឋទូត ការ​សំនូមពរ​យ៉ាងខ្លាំង​ពី​អ្នកគាំទ្រ Huawei និង​ការសម្ពោធ​ស្មា​ត​ហ្វូន​ត្រកូល nova3 ស៊េរី ដែល​មាន​កញ្ញា Bella ជា​អ្នក​តំណាង​”​។ ​ ​គួរបញ្ជាក់​ផងដែ​រថា​ស្មា​ត​ហ្វូន nova3 Lite តម្លៃ​ត្រឹមតែ $259 ដែល​មាន​អេក្រង់​កោង 3D ពេញ​តួ ធំ​កប់​កែម បែប​ឆក​ទំហំ​បង្ហាញ 6.5 FHD+ FullView Display អេក្រង់​លាត​រហូតដល់ 90.1% និង​កំរិត​បង្ហាញ 2349 * 1080 High Resolution បំពាក់ដោយ AI កាមេរ៉ា​បួន​គ្រាប់ កាមេរ៉ា​មុខ​ពីរ​គ្រាប់​ទំហំ 16MP + 2MP និង​កាមេរ៉ា​ក្រោយពីរ​គ្រាប់ 13MP + 2MP៕