ខេម អន់ចិត្តខ្លាំងឃើញសំរាមអណ្ដែតលើទឹក រហូតដល់ធ្លោយមាត់ដាក់បងប្អូនមួយចំនួន
- 2018-12-05 11:49:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេម អន់ចិត្តខ្លាំងឃើញសំរាមអណ្ដែតលើទឹក រហូតដល់ធ្លោយមាត់ដាក់បងប្អូនមួយចំនួន
ចន្លោះមិនឃើញ
ក្នុងសកម្មភាពអង្គុយសម្លឹងសំរាមអណ្ដែតនៅលើផ្ទៃទឹក តារាចម្រៀង ខេម បានចេញសកម្មភាពសារមួយ បង្ហាញពីការអន់ចិត្តចំពោះសកម្មភាពខ្វះសណ្ដាប់ធ្នាប់របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលចោលសំរាមផ្ដេសផ្ដាស ធ្វើឲ្យបរិស្ថានសង្គមខ្វះភាពស្អាតស្អំ។
តារាចម្រៀងមកពីខេត្តកំពង់ឆ្នាំង បានលើកឡើងថា បរិស្ថានល្អមានអនាម័យ មានសណ្ដាប់ធ្នាប់ គឺផ្ដល់ផលវិជ្ជមានជាច្រើន។ ដូច្នេះហើយ ទើបរាល់ពេលដែលយើងទាំងអស់គ្នាមានទុក្ខកង្វល់ តែងរត់រកកន្លែងមានខ្យល់អាកាសល្អបរិសុទ្ធ មានអនាម័យ ដើម្បីបន្ធូរភាពតានតឹងក្នុងអារម្មណ៍។ ប៉ុន្តែអ្វីដែលលោកឆ្ងល់ ហេតុអ្វីក៏បងប្អូនបណ្ដោយឲ្យទឹក ដី និងខ្យល់រងគ្រោះដោយសារការទុកដាក់សំរាមរបស់ខ្លួនទៅវិញ។
លោក ថា៖ "ហេតុអ្វីបងប្អូនមួយចំនួនចូលចិត្តធ្វើបែបនេះម្ល៉េះ ឬមួយក៏ភ្លេចខ្លួន!”។ ខេម ថ្លែងជាមួយសកម្មភាពអង្គុយសម្លឹងសំរាមមួយចំនួនកំពុងអណ្ដែតផ្ទៃទឹកក្បែរថ្មប៉ប្រះទឹក។ "ពេលពិបាកចិត្តរត់រកសមុទ្រ រត់រកធម្មជាតិឲ្យជួយ តែពេលបានសប្បាយ ឬបានធូរស្បើយបែរជាបំផ្លាញធម្មជាតិទៅវិញ!” លោក ខេម ថ្លែង។
ជំនួសឲ្យការស្ដីបន្ទោសនរណាម្នាក់បន្ថែម តារាចម្រៀងរបស់ផលិតកម្មថោន ស្នើបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា និងការពារធម្មជាតិ បរិស្ថានទាំងអស់គ្នា។ "គ្មាននរណាស្រឡាញ់ប្រទេសរបស់យើង ជាងយើងនោះទេ"។ ខេម បន្ថែម៕