មូល​ហេតុ​ធំ​ៗ​មួយ​ចំនួន ចាន់ រតនា​ទម្លាក់​មក​វាយ​​ទម្ងន់​ស្រាលនៅ​សង្វៀន ONE

  • 2018-12-06 23:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា​នឹង​ត្រៀម​ខ្លួន​ជួប​ជើង​ខ្លាំង​មក​ពី​មក​ឥណ្ឌូណេស៊ី Abro Fernandesក្នុង​កម្មវិធី ONE: Destiny of Champions នៅ​ប្រទេស​ម៉ាឡេស៊ី​​នារាត្រី​នេះ។

ខុស​ពី​សព្វមួយដង កាល​ពី​ប្រកួត​មុន​ៗ​របស់រតនា​លើ​សង្វៀន​ ONE ​វាយ​ក្នុង​ប្រភេទ​ទម្ងន់​ Bantamweight ប៉ុន្តែ​លើក​​នេះ​គេ​បាន​ផ្លាស់​មក​វាយ​​ក្នុង​ទម្ងន់​ស្រាល Flyweight វិញ។ ពី​ក្រោយ​ខ្នង​នៃ​ការ​ផ្លាស់​ប្ដូរ​ប្រភេទ​ទម្ងន់​នេះ​​​រតនា​លើក​ឡើង​ថា ដោយ​សារ​ផ្ដល់​ភាព​ចំណេញ​ច្រើន​​​ជា​ពិសេស​ស័ក្ដិសម​​ជាមួយ​កម្ពស់​និង​កម្លាំង។

និយាយ​ប្រាប់​ក្រុម​ការងារ Sabay កីឡាករ​មក​ពី​ក្លឹប Selapak ថា៖ "ការ​បរាជ័យ​នៅ​ប្រកួត​មុន​ៗខ្ញុំ​​វាយ​គីឡូ​៦៥​ ចាញ់​កម្ពស់​និង​កម្លាំង​គេ​ច្រើន។ ដូច្នេះ​ខ្ញុំ​​ត្រូវ​ប្ដូរ​មក​វាយ​នៅ Flyweight ព្រោះ​​វា​ល្អ​សម​នឹង​ខ្ញុំ"។ បញ្ជាក់​ថា​​​ប្រភេទ​ទម្ងន់ Bantamweight គឺ៦៥,៨គ.ក ឯ Flyweightគឺ ៦១,២គ.ក"។

រតនា​​លម្អិត​ថា គីឡូ​ធម្មតា​របស់​គេ​ចន្លោះ​៦៥-៦៦​គ.ក ដូច្នេះ​ពេល​​មក​លេងក្នុង​ប្រភេទ​ទម្ងន់​ Flyweight នេះ​ត្រូវ​ការ​សម្រក​គីឡូតិចតួច​មែនទែន ងាយ​ស្រួល​មិន​សូវ​អស់​កម្លាំង ហើយ​ដៃ​គូ​ក៏​មិន​ធំ​ជាង​ខ្លួន​ដែរ។ ចំពោះ​ការ​តាំង​ចិត្ត​ប្រកួត​រាត្រី​នេះ​វិញ រតនា​​បាន​មើល​​ការ​ប្រកួត​របស់​ដៃ​គូ​មួយ​ចំនួន​ដែរ និង​មិនមែន​​សូវ​បារម្ភ​ច្រើន​ពេក​ទេ។ រតនា​មើល​ឃើញ Fernandes ជា​កីឡាករ​ពូកែ​ទាត់​កាត់​ក្រោម ជំហរ​​វាយ​ត្រង់​រឹង។

សម្រាប់​ការ​ប្រកួត​ រតនា​នឹង​ស្ទង់​មើល​កម្លាំង​ដៃ​គូ​ជា​មុន​សិន នៅ​តែ​ដែល​ចាប់​​បានកម្លាំង​​ហើយ​គេ​អាច​នឹង​វាយ​ផ្ដាច់​យក​​ទឹក​មួយ​តែ​ម្ដង។ រតនា​ក៏​មិន​បាន​មើល​ងាយ​ដៃ​គូ​ដែរ ព្រោះ Fernandes ក៏​ជា​ជើង​ខ្លាំង​មួយ​រូប​វាយ​៧​ដង​ មិន​ដែល​ចាញ់​សោះ៕ ​​​​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ