កត្តាបទពិសោធន៍របស់ដៃគូ ធ្វើឲ្យ ឯម សុវណ្ណារី មានក្ដីបារម្ភតិចតួច
- 2018-12-06 23:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កត្តាបទពិសោធន៍របស់ដៃគូ ធ្វើឲ្យ ឯម សុវណ្ណារី មានក្ដីបារម្ភតិចតួច
ចន្លោះមិនឃើញ
មិនខុសពីចាន់ រតនា កីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណារីក៏នឹងត្រូវបង្ហាញខ្លួនប្រកួតក្នុងកម្មវិធី ONE: Destiny of Champions នៅប្រទេសម៉ាឡេស៊ីជួបកីឡាការិនីអ៊ុយក្រែន Iryna Kyselova។
នេះគឺជាលើកដំបូងហើយដែលកីឡាការិនីកូនកាត់រូបនេះធ្វើដំណើរមកកាន់ប្រទេសនៅតំបន់អាស៊ី។ ត្បិតធ្វើដំណើរឆ្ងាយពីសហរដ្ឋអាមេរិកមកកាន់ប្រទេសម៉ាឡេស៊ីមិនបានចោទជាបញ្ហាសុខភាពដល់សុវណ្ណារីឡើយ។
សុវណ្ណារីពិតជាមានមោទនភាពពេលដែលដឹងថាមានប្រជាជនកម្ពុជារងចាំគាំទ្រនិងទស្សនាការប្រកួតរបស់ខ្លួន ហើយនាងនឹងមិនធ្វើឲ្យគ្រប់គ្នាអស់សង្ឃឹមទេ។ មុនការប្រកួតមកដល់កីឡាការិនីវ័យ២៦ឆ្នាំមានក្ដីបារម្ភតិចតួច ព្រោះដៃគូបានបទពិសោធន៍ច្រើនជាងខ្លួន ធ្លាប់វាយដល់ជាង១០ដងនិងធ្លាប់ប្រកួតលើសង្វៀន One Champioship។ ចំណែកនាងវិញទើបតែប្រកួតបាន២ដងប៉ុណ្ណោះ។
ប៉ុន្តែ សុវណ្ណារីបានត្រៀមក្បាច់រួចរាល់ដូចជា ក្បាច់វ៉ៃសេរី និងក្បាច់ក្លេរផ្នែកខាងក្រោម និងសិក្សាស្វែងយល់ពីដៃគូលើ Youtube។ កម្មវិធី ONE: Destiny of Champions នៅកូឡាឡាំពួរ នឹងចាប់ពីម៉ោង ៥:៣០នាទីល្ងាចតទៅ (ម៉ោងនៅកម្ពុជា) ដែល សុវណ្ណារី នឹងត្រូវប្រកួតគូទី១ ចំណែកកីឡាករកម្ពុជាមួយរូបទៀត គឺ ចាន់ រតនា នឹងត្រូវប្រកួតគូទី២ ទល់នឹងកីឡាករឥណ្ឌូណេស៊ី Abro Fernandes៕